Jonas Vingegaard គ្រងជើងឯកប្រណាំងកង់ Grand Tour លើកទីបួនក្រោយឈ្នះ Giro d’Italia

2026/06/01 06:39:04 pm        159

កីឡាករប្រណាំងកង់ដាណឺម៉ាក Jonas Vingegaard បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រណាំងកង់នៅអ៊ីតាលី Giro d'Italia ឆ្នាំ២០២៦ កាលពីថ្ងៃអាទិត្យ ដែលជាពាន Grand Tour លើកទី៤ ក្នុងអាជីពរបស់ខ្លួន។

កីឡាកររបស់ក្រុម Team Visma | Lease a Bike រូបនេះ បានចូលរួមប្រកួត Giro d'Italia ជាលើកដំបូង ប៉ុន្តែអាចបង្ហាញទម្រង់លេងដ៏លេចធ្លោ និងគ្រប់គ្រងការប្រកួតបានយ៉ាងល្អ។ នេះជាពាន Grand Tour លើកទីបួនបន្ទាប់ពីធ្លាប់ឈ្នះជើងឯក Tour de France ចំនួនពីរលើក និង Vuelta a España កាលពីឆ្នាំមុន។

Vingegaard បានដាក់ជំហររឹងមាំក្នុងការគ្រប់គ្រងតារាងរួមតាំងពីថ្ងៃសៅរ៍ ក្នុងដំណាក់កាលទី២០ បន្ទាប់ពីរូបគេមានការប្រកួតដ៏អស្ចារ្យរបស់ខ្លួនដែលបញ្ចប់ដំណាក់កាលទី ២០ នោះនាំមុខដាច់គូប្រកួតក្នុងតារាងរួម ស្ទើតែអាចនិយាយថាជាជើងឯកទៅហើយ។

ចំណែកដំណាក់កាលចុងក្រោយនៅទីក្រុង Rome កាលពីថ្ងៃអាទិត្យ កីឡាករអ៊ីតាលី Jonathan Milan មកពីក្រុម Lidl–Trek បានបង្ហាញការប្រណាំងដ៏អស្ចារ្យ ដោយបើកការវាយលុកក្នុងគីឡូម៉ែត្រចុងក្រោយ និងឈ្នះដំណាក់កាលចុងក្រោយនេះ។

ជាមួយនឹងការឈ្នះ Giro d'Italia ឆ្នាំ២០២៦ នេះ Vingegaard បានបន្ថែមកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងចំណោមកំពូលកីឡាករប្រណាំងកង់លើពិភពលោក និងបន្តបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យប្រណាំងកង់អាជីព៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm