ចិនល្បាតដែនទឹកភាគខាងកើតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងការចរចាព្រំដែនសមុទ្រជប៉ុន និងហ្វីលីពីន

2026/06/01 06:43:55 pm        78

នៅថ្ងៃចន្ទ១មិថុនានេះ ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានធ្វើការល្បាតជាការ "អនុវត្តច្បាប់" នៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់ជប៉ុន និងហ្វីលីពីន ក្នុងការបើកកិច្ចចរចាកំណត់ព្រំដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយតំបន់ដែលត្រូវបានអះអាងសិទ្ធិដោយប្រទេសចិន ។

ជប៉ុន និងហ្វីលីពីន បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងចាប់ផ្តើមកិច្ចចរចាជាផ្លូវការលើការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្ររវាងប្រទេសទាំងពីរ "ស្របតាមច្បាប់អន្តរជាតិ"។ការកំណត់ព្រំដែននេះ ពាក់ព័ន្ធនឹងដំណើរការផ្លូវច្បាប់ និងផែនទីនៃការកំណត់ព្រំដែនរវាងតំបន់ ឬប្រទេសពីរ។

ខណៈពួកគេពុំបានផ្តល់ព័ត៌មានលម្អិត ក្រសួងការបរទេសចិនកាលពីថ្ងៃសុក្របាននិយាយថា តំបន់នោះគ្របដណ្តប់លើដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ដោយបន្ថែមថា ការចរចាបែបនេះ "ខុសច្បាប់ទាំងស្រុង ទុកជាមោឃៈ និងគ្មានសុពលភាព"។

ក្នុងសេចក្តីថ្លែងការណ៍មួយ អង្គភាពឆ្មាំល្បាតឆ្នេរចិននិយាយថា កងនាវាមួយបានអនុវត្តការល្បាតស្របតាមច្បាប់នៅភាគខាងកើតនៃកោះតៃវ៉ាន់ ទោះពុំបានបញ្ជាក់ពីកន្លែងណាពិតប្រាកដក៏ដោយ។

សេចក្តីថ្លែងការណ៍នោះបាននិយាយថា «នេះគឺជាសកម្មភាពចាំបាច់មួយដែលត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការប្រកាសជាឯកតោភាគីរបស់ប្រទេសជប៉ុន និងហ្វីលីពីន អំពីការចាប់ផ្តើមការចរចាកំណត់ព្រំដែនសមុទ្រនៅក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ប្រទេសចិន។

យោធា និងឆ្មាំល្បាតឆ្នេរចិន បាននិយាយថា ពួកគេបានធ្វើការល្បាតនៅជិតដែនទឹកដែលមានជម្លោះនៅសមុទ្រចិនខាងត្បូងកាលពីថ្ងៃអាទិត្យ មួយថ្ងៃបន្ទាប់ពីហ្វីលីពីនបាននិយាយថា ខ្លួននៅតែស្ថិតនៅក្រោមការគំរាមកំហែងពីទីក្រុងប៉េកាំង ទោះបីជាមានការធូរស្រាលនៃភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនថ្មីៗនេះក៏ដោយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        281
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        280
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        272

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm