សហរដ្ឋអាមេរិក បានចេញសេចក្តីជូនដំណឹងមួយដែលបញ្ជាក់ពីការរឹតត្បិតរបស់ខ្លួនលើការដឹកជញ្ជូនឧបករណ៍អេឡិចត្រូនិកទៅកាន់ក្រុមហ៊ុនជាសាខារបស់ក្រុមហ៊ុនចិនមានទីតាំងនៅខាងក្រៅប្រទេសចិន ក្នុងពេលមានការព្រួយបារម្ភអំពីការគេចពីផ្លូវច្បាប់ក្នុងរបបគ្រប់គ្រងការនាំចេញរបស់ទីក្រុងវ៉ាស៊ីនតោន។

ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងការណែនាំដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា តម្រូវការអាជ្ញាប័ណ្ណរបស់ខ្លួនសម្រាប់ការនាំចេញបន្ទះអេឡិចត្រូនិក AI ឈានមុខ ត្រូវបានអនុវត្តចំពោះតែអាជីវកម្មទាំងអស់ដែលមានទីស្នាក់ការកណ្តាល ឬក្រុមហ៊ុនមេ នៅក្នុងប្រទេសចិន។

ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម បាននិយាយថា ខ្លួនបានចេញសេចក្តីបំភ្លឺនេះ ក្នុងការឆ្លើយតបទៅនឹងសំណួរជាច្រើនអំពីថាតើខ្លួនកំពុងអនុវត្តតម្រូវការមុនអាជ្ញាប័ណ្ណដែលមានស្រាប់ដែរឬយ៉ាងណា បន្ទាប់ពីបានលុបចោលក្របខ័ណ្ឌរបស់អតីតប្រធានាធិបតី លោក Joe Biden សម្រាប់ការបញ្ជូនចេញបញ្ញាសិប្បនិម្មិត។
ការិយាល័យឧស្សាហកម្ម និងសន្តិសុខ (BIS) បាននិយាយនៅក្នុងសេចក្តីជូនដំណឹងថា «ចម្លើយ គឺ ពិតណាស់»។ ដោយត្រូវបានបង្ហាញនៅថ្ងៃចុងក្រោយនៃរដ្ឋបាល លោក Biden ក្រមខណ្ឌត្រូវបានស្នើឱ្យអនុវត្តរបបអាជ្ញាប័ណ្ណដែលគ្របដណ្តប់លើពិភពលោក ដើម្បីគ្រប់គ្រងដំណើរការបន្ទះអេឡិចត្រូនិក AI រួមទាំងការទប់ការនាំចេញទាំងអស់ លើកលែងតែសម្ព័ន្ធមិត្តអាមេរិកដែលជិតស្និតបំផុត។
ក្របខ័ណ្ឌនេះបានធ្វើឲ្យមានប្រតិកម្មពីក្រុមហ៊ុនបច្ចេកវិទ្យា រួមមានទាំងក្រុមហ៊ុន Nvidia ជាក្រុមហ៊ុនផលិតបន្ទះអេឡិចត្រូនិកដ៏មានតម្លៃបំផុតរបស់ពិភពលោក ដែលបានចាត់ទុកសំណើនេះថាជាការគំរាមកំហែងដល់នវានុវត្តន៍ និងកិច្ចសហការឆ្លងដែន។