Lingard, Shaw និង Stones ត្រូវ​បាន​កោះហៅ​ត្រលប់​មក​ក្រុម​ជំរើស​ជាតិ​អង់គ្លេស​

2021/04/27 09:59:58 am        125

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​ជំរើសជាតិ​អង់គ្លេស ​លោក Gareth Southgate បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៦នាក់របស់ខ្លួន​ផ្លូវការ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ មុន​ការប្រកួត​ជំ​រុះ World Cup​។ ​​ខ្សែការពារ​សំខាន់​ម្នាក់​បាន​បាត់ឈ្មោះ​គឺ​ខ្សែការពារ Liverpool, Trent Alexander-Arnold ដោយ​លោក Southgate ថា​ ទំរង់​របស់ Arnold ធ្លាក់ចុះ​មួយរយៈ​ចុងក្រោយ​។

​​ជាមួយគ្នា​នោះដែរ​ខ្សែការពារ Manchester City, John Stones ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​វិញ ​ក្រោយពី​ខកខាន​តាំងពី​ខែវិច្ឆិកា​ ឆ្នាំ២០១៩​។ ​​Stones បានរួម​ចំណែក​សំខាន់​ក្នុងការ​កាន់កាប់​កំពូល​តារាង English Premier League ដាច់ ១៤ពិន្ទុ​ពី Manchester United​។ ​​ចំណែកឯ​ខ្សែការពារ Manchester United, Luke Shaw ក៏ត្រូវ​បាន​កោះហៅ​ត្រលប់​មកវិញ​ដែរ បន្ទាប់ពី​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជំរើសជាតិ​ទើបតែ​បាន ៨លើក​បន្ទាប់មក​ខកខាន​ជិត​ពីរ​ឆ្នាំ​។ ​​Jesse Lingard ខ្សែបំរើ​ប្រយុទ្ធ​ដែល West Ham ខ្ចី​ពី Manchester United ក៏ត្រូវ​បាន​កោះហៅ​ដែរ​ បន្ទាប់ពី​ខកខាន​តាំងពី​ខែមិថុនា​ ឆ្នាំ២០១៩​។

ដោយឡែក​កីឡាករ​វ័យ ១៧ឆ្នាំ Jude Bellingham ដែល​កំពុង​លេង​ឲ្យ Dortmund តាមពិតទៅ​សម​នឹង​ទទួលបាន​កៅអី​មួយ ​ជាមួយ​ក្រុម​ជំរើសជាតិ​អង់គ្លេស​ដែរ ក៏ប៉ុន្តែ​ដោយសារតែ Covid-19 ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញពី​ទឹកដី​អាល្លឺម៉ង់​។ ​កីឡាករ​ដែល​ត្រូវបាន​កោះ​ហៅចូល​ក្រុម​ជំរើសជាតិ​អង់គ្លេស ​ជា​លើកដំបូង​មាន​ខ្សែប្រយុទ្ធ Aston Villa, Ollie Watkins និង Sam Johnstone៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        52
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        168
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm