កាកបាទក្រហមកម្ពុជាទទួលថវិកាពីសប្បុរជនចំនួន៤ក្រុមផ្សេងគ្នា សម្រាប់ទិវា៨ឧសភា

2022/04/21 08:41:24 pm        1.0 K

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមេសានេះ កាកបាទក្រហមកម្ពុជា នៅអគារទីស្នាក់ការកណ្តាល បានទទួលថវិកាសម្រាប់ទិវា៨ឧសភា ពីសប្បុរជនចំនួន៤ក្រុមផ្សេងៗគ្នា ដែលបានចូលរួមឧបត្ថម្ភតាមសទ្ធាជ្រះថ្លារៀងខ្លួន ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ទុកជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ។

ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ នៅថ្ងៃទី ២១ខែ មេសានេះ មានសប្បុជនចំនួន៤ក្រុមផ្សេងៗគ្នា បានចូលរួមបរិច្ឆាគថវិកា ជូនដល់​កាក​បាទក្រហមកម្ពុជា សម្រាប់បន្តសកម្មភាពមនុស្សធម៌ ក្នុងនោះរួមមាន៖ ក្រុមទី១.លោក លឹម ហូលីវីន តំណាងឧកញ៉ា លឹម រស់ និងលោកជំទាវ សិទ្ធី ម៉ូនីកា ឧបត្ថមថវិកាចំនួន៥ម៉ឺនដុល្លារ​អាមេរិក, ក្រុមទី២.ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ ទាវ ធីតា ឧបត្ថម្ភថវិកាចំនួន២ម៉ឺនដុល្លារ​អាមេរិក,ទី៣.លោកជំទាវ ទ្រី ដាណា ឧបត្ថម្ភថវិកាចំនួន១០០លានរៀល, និងទី៤ គ្រឹះស្ថានមីក្រូហិរញ្ញាវត្ថុអម្រឹត ម.ក ឧបត្ថម្ភថវិកាចំនួន៤០លានរៀល។

ក្នុងឱកាសនោះលោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ​ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យដឹងថា ដូចជារៀងរាល់ឆ្នាំថវិកា ​ដែល​កៀងគរ​បានពីសប្បុរសជន​នានា​ ក្នុងទិវា៨ឧសភានេះ គឺកាកបាទ​ក្រហម​កម្ពុជា បានយកទៅប្រើប្រាស់នូវប្រយោជន៍ជាច្រើន​ ដូចជាយកទៅជួយដល់ ជនចាស់​ជរាគ្មាន​ទីពឹង ស្រ្តីមេម៉ាយមានកូនច្រើន​ ស្រ្តីមេម៉ាយមានផ្ទុក​មេរោគអេដស៍ តាមអង្គការ​មជ្ឈមណ្ឌល​កុមារកំព្រាផ្សេងៗ​ អតីត​យុទ្ធជន​ចូលនិវត្តន៍ ធ្វើផ្ទះជូនអតីតយោធិនដែល​មាន​ពិការ​ភាព​ធ្វើអណ្តូងទឹក​កសាងអណ្តូងទឹកស្អាតនៅតាមទីជនបទ​ និងជួយទៅ​ដល់​ប្រជាពល​រដ្ឋណា​ដែលរងគ្រោះ ​ដោយគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ​ទៀតជាដើម។

ជាមួយគ្នានេះដែរសប្បុរសជនទាំង៤ក្រុមខាងលើ ​បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ កាកបាទ​ក្រហមកម្ពុជា ​ដែល​មានហ្លូងម៉ែព្រះជាព្រះប្រធានកិត្តិយស​ និង​សម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ឱកាសឱ្យពួកគាត់ បានចូលរួមចំណែកចែករំលែកជាថវិកា​ទាំងនេះ ​ជាមួយកាកបាទក្រហមកម្ពុជា​ ដើម្បីទុកបន្តធ្វើសកម្មភាពមនុស្សធម៌ដ៏ធំមួយនេះ ដែល​ជា​ការចែករំលែកទៅដល់ប្រជារដ្ឋ ​ដែលមានជីវភាពក្សត់ខ្សោយ និងជួប​ទុក្ខលំបាក៕



អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm