ទីក្រុង Mexico City ពន្លឿនការរៀបចំត្រៀមទទួលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក

2026/06/01 09:45:42 pm        212

អាជ្ញាធរទីក្រុង Mexico City ប្រតេសម៉ិកស៊ិកកំពុងបង្កើនការរៀបចំយ៉ាងសកម្ម ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 ដោយការងាររៀបចំជាច្រើនកំពុងដំណើរការនៅតំបន់កណ្តាលទីក្រុង។

នៅទីលាន Zócalo ដែលនឹងក្លាយជាទីតាំង Fan Fest សម្រាប់ទទួលអ្នកគាំទ្ររាប់ពាន់នាក់ក្នុងអំឡុងពេលការប្រកួត ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងសម្រាប់ព្រឹត្តិការណ៍កំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

បន្ថែមពីនេះ ផ្លូវធំៗនៅទូទាំងទីក្រុងត្រូវបានតុបតែងដោយរូបថតកីឡាករបាល់ទាត់ គំនូរជញ្ជាំង និងផ្ទាំងផ្សព្វផ្សាយជាច្រើន ដើម្បីបង្កើតបរិយាកាសអបអរសាទរព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។

ការប្រកួត World Cup ឆ្នាំ២០២៦ នឹងក្លាយជាលើកដំបូងដែលមានការចូលរួមពីក្រុមជម្រើសជាតិចំនួន ៤៨ ក្រុម។ ការប្រកួតបើកឆាកនឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Azteca ក្នុងទីក្រុង Mexico City ដែលនឹងក្លាយជាកីឡដ្ឋានដំបូងគេក្នុងប្រវត្តិសាស្ត្រទទួលរៀបចំការប្រកួតបើកឆាក World Cup ចំនួន ៣ លើក។ ចំណែកការប្រកួតផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅ MetLife សហរដ្ឋអាមេរិកនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះ អាជ្ញាធរទីក្រុងក៏កំពុងពន្លឿនការជួសជុល និងកែលម្អហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមមានស្ថានីយរថភ្លើងក្រោមដី និងអាកាសយានដ្ឋានអន្តរជាតិ ដើម្បីធានាការទទួលភ្ញៀវ និងអ្នកគាំទ្រពីជុំវិញពិភពលោកប្រកបដោយប្រសិទ្ធភាព។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០២៦ ត្រូវរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ក្នុងនោះ ទីក្រុង Mexico City នឹងទទួលរៀបចំការប្រកួតសរុបចំនួន ៥ ប្រកួត ដោយការប្រកួតដំបូងគឺជាការជួបគ្នារវាងក្រុមជម្រើសជាតិម៉ិកស៊ិក និង អាហ្វ្រិកខាងត្បូងក្នុងវគ្គចែកពូល នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦៕ អត្ថបទ៖នាង សុភាវុធ




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        105
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        118
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm