ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ថយអ្នកចុះឈ្មោះ តែកើនអ្នកចូលរួមជាង ៥០០នាក់

2026/06/01 02:54:22 pm        127

ព្រឹត្តិការណ៍ជិះកង់ដើម្បីកុមារកម្ពុជា លើកទី៣ ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាទោចក្រយានកម្ពុជា កាលពីចុងសប្ដាហ៍កន្លងទៅ បានបញ្ចប់​ដោយ​ជោគជ័យ​ ដ្បិតមានអ្នកចុះឈ្មោះថយចុះ តែមានកំណើនអ្នកចូលរួមអមតាមបណ្ដារាជធានី-ខេត្ត​សរុប​ជាង ៥០០នាក់។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍កីឡា ផ្សារភ្ជាប់សប្បុរសធម៌​នេះ រៀបចំឡើងក្រោមជំនួយឧបត្ថម្ភគាំទ្ររបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ។ ជាមួយ​ការធ្វើដំណើរជាង ១២ម៉ោង លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រនេះដែរ មានអ្នក​ជិះកង់​ចុះ​ឈ្មោះ​ចូលរួម ១៨០នាក់ ដែលចំនួននេះ មានការថយចុះ បើធៀប កាលពីឆ្នាំមុន តែមាន​ការ​កើន​ឡើង​គួរ​ឲ្យកត់សម្គាល់ សម្រាប់អ្នកមិនបានចុះឈ្មោះ ហើយចូលរួមជិះកង់ជូនដំណើរ តាមបណ្ដា​រាជ​ធានី-ខេត្ត ក្បួនកង់ឆ្លងកាត់សរុបប្រមាណជាង ៥០០នាក់។

ក្នុងនាមសហព័ន្ធ លោកបានចាត់ទុកនេះ គឺជាជោគជ័យថ្មីមួយ សម្រាប់ការរួមគ្នា ដើម្បី​សប្បុរស​ធម៌ ក្នុងឱកាសអបអរសាទរទិវាកុមារអន្ដរជាតិ ១មិថុនាផង និងអបអរសាទរ​ទិវាជិះកង់​ពិភពលោក ៣មិថុនា ផង ។ អ្វីពិសេស គឺការចូលរួមបរិច្ចាគរបស់សប្បុរសជននានា ដើម្បីរួមចំណែកជួយដល់ការងារសង្គម ពិសេសកុមារកម្ពុជា ជាក់ស្ដែងតាមរយៈព្រឹត្តិការណ៍ជិះកង់ពីភ្នំពេញ ទៅខេត្តសៀមរាប ឆ្នាំនេះ សហព័ន្ធកៀគរបានថវិកាចំនួន ៣,៣៣៣ដុល្លារ ប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ទន្ទឹមជាមួយគ្នាលោក នូ ចំរើន ក៏បានថ្លែងអំណរគុណ ដល់កងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងតាមបណ្ដារាជធានី-ខេត្តទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ជាមួយក្បួនកង់ ធ្វើឲ្យកីឡាករ-កីឡាការិនី ធ្វើដំណើរដល់គោលដៅប្រកបដោយសុវត្ថិភាពទាំងអស់គ្នាផងដែរ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​TOP STORY | សម្ដេចតេជោ ហ៊ុន សែន៖ «ពេល​ណា​ព្រំដែន​គោកកម្ពុជា-ថៃ​នៅ​តែ​បន្ត​បិទ គ្រប់​មុខ​ទំនិញ​ទាំង​អស់​ដែល​នាំ​ចូល​ឆ្លង​កាត់​ព្រំដែន​គោក​គឺ​ទំនិញ​ខុស​ច្បាប់​ ជាទំនិញរត់ពន្ធ​ ជាទំនិញបំ​ផ្លាញជាតិ និងប្រមាថជាតិ

2026/06/13 11:11:10 am
​អារ៉ាប់រួម នឹងបញ្ចេញមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក ក្នុងពេលមានការជំរុញបទឈប់បាញ់របស់អាមេរិក
2026/06/13 10:57:57 am
​បទឈប់បាញ់នៅលីបង់ ជាការសាកល្បងវាយតម្លៃសម្រាប់កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
2026/06/13 10:54:15 am
​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់អះអាងថា ទ្រព្យសកម្ម ២៤ ពាន់លានដុល្លារដែលត្រូវបានបង្កក នឹងត្រូវបានបញ្ចេញ
2026/06/13 10:21:39 am
​សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/12 07:03:47 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am