មនុស្សជិត ៧០ នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារដោយយានដ្រូនពីរលើកថ្មីៗនេះ នៅក្នុងតំបន់ Kordofanនៃប្រទេសស៊ូដង់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមសិទ្ធិមនុស្ស និងមេដឹកនាំ ក្នុងតំបន់នេះ កាលពីថ្ងៃអាទិត្យ។
ក្រុមមេធាវីសង្គ្រោះបន្ទាន់ ជាក្រុមមួយដែលកត់ត្រាការរំលោភបំពាននៅក្នុងសង្គ្រាមដ៏យូរអង្វែងនៅ ប្រទេសស៊ូដង់ បាននិយាយថា មនុស្ស ១០ នាក់ កុមារ ៨ នាក់ និងស្ត្រី ២ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារដោយដ្រូនកាលពីថ្ងៃសៅរ៍ នៅក្នុងភូមិ Kadam ក្នុងរដ្ឋ Kordofan ខាងលិច។

ក្រុមនេះបាននិយាយថា៖«ជនរងគ្រោះ បានរត់គេចខ្លួនពីតំបន់ Abu Kershola ក្នុងរដ្ឋ Kordofanខាងត្បូង ទៅកាន់ភូមិ Kadam ដើម្បីស្វែងរកសុវត្ថិភាព មុនពេលត្រូវបានគេកំណត់គោលដៅនៅកន្លែងផ្លាស់ ទីលំនៅរបស់ពួកគេ នៅរដ្ឋ Kordofan ខាងលិច ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងគាំទ្ររហ័ស (RSF)។
ក្រុមនេះមិនបានកំណត់អត្តសញ្ញាណភាគីដែលទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ ប៉ុន្តែបាននិយាយថា ការវាយប្រហារនោះ បានកើតឡើង នៅក្នុងតំបន់ស៊ីវិលមួយ ដែលគ្មានប្រតិបត្តិការយោធា ដោយបន្ថែមថា វាឆ្លុះបញ្ចាំងពីការពង្រីកអំពើហិង្សា ដើម្បីរួមបញ្ចូលតំបន់ផ្លាស់ទីលំនៅ៕
