ប្រធានគណៈកម្មាធិការយោធាអង្គការនេះ លោកឧត្តមនាវីឯក Giuseppe Cavo Dragone បានថ្លែងថា អង្គការណាតូបច្ចុប្បន្នមិនពាក់ព័ន្ធដោយផ្ទាល់ក្នុងការដោះស្រាយបញ្ហាទាក់ទងនឹងច្រកសមុទ្រហ័រមូសទេ ប៉ុន្តែសមាជិករបស់ខ្លួន កំពុងបញ្ជូនកងកម្លាំងរបស់ពួកគេឲ្យកាន់តែខិតជិតតំបន់នោះ ហើយត្រៀមខ្លួនធ្វើអន្តរាគមន៍ ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ។

លោកបាននិយាយនៅខាងក្រៅវេទិកាការពារជាតិអន្តរជាតិ Shangri-La Dialogueថា៖ «ណាតូមិនមានតួនាទី នៅពេលនេះទេ ប៉ុន្តែប្រទេសណាតូមានតួនាទីនេះ។ ពួកគេក៏កំពុងបញ្ជូនកងកម្លាំងនៅជិតតំបន់នោះផងដែរ។ ដូច្នេះនៅពេលណាដែលលក្ខខណ្ឌ ត្រូវបានបំពេញ ខ្ញុំគិតថា ពួកគេនឹងអាចធ្វើការងាររបស់ពួកគេបាន»។
ក្នុងន័យនេះ លោក Giuseppe Cavo Dragone បានចង្អុលបង្ហាញពីតួនាទីមិនមែនជាសម្ព័ន្ធមិត្តទេ ប៉ុន្តែជា «សម្ព័ន្ធភាពនៃឆន្ទៈ»។ លោកបាននិយាយថា៖«យើងមានសម្ព័ន្ធភាពនៃឆន្ទៈ ដែលជាប្រទេសសម្ព័ន្ធមិត្ត និងមានដៃគូជាមួយប្រទេសដែលមានគំនិតដូចគ្នា កំពុងត្រៀមខ្លួន រៀបចំផែនការក្នុងករណី ដែលនឹងមានលក្ខខណ្ឌដើម្បីធ្វើអន្តរាគមន៍ នៅទីនោះ»៕
