PSG អបអរពាន Champions League នៅទីក្រុងប៉ារីសក្រោយឈ្នះ Arsenal

2026/06/01 10:25:29 pm        305

ក្លិបបាល់ទាត់បារាំង Paris Saint-Germain បានរៀបចំពិធីអបអរសាទរយ៉ាងអធិកអធមជាមួយអ្នកគាំទ្រនៅកីឡដ្ឋាន Parc des Princes កាលពីថ្ងៃអាទិត្យ បន្ទាប់ពីក្រុមរបស់គ្រូបង្វឹក Luis Enrique ដណ្តើមបានជើងឯក UEFA Champions League ពីរឆ្នាំជាប់គ្នា។

នៅក្នុងបរិយាកាសដែលពេញដោយអ្នកគាំទ្ររាប់ម៉ឺននាក់ក្នុងកីឡដ្ឋាន កីឡាកររបស់ PSG បានដើរឡើងលើឆាកម្នាក់ម្តងៗ ក្រោមសំឡេងហ៊ោកញ្ជ្រៀវ និងការសាទរយ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រ ដែលបានចូលរួមអបអរសាទរជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ក្លិប។

ប្រធានក្លិប PSG លោក Nasser Al-Khelaifi ក៏បានចូលរួមក្នុងពិធីនេះផងដែរ ដោយលោកបានថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ មុនពេលត្រូវបានកីឡាករលើកបោះឡើងលើអាកាសជាសញ្ញានៃការអបអរសាទរ។ ខណៈប្រធានក្រុម Marquinhos ក៏ទទួលបានការអបអរសាទរដូចគ្នាផងដែរ។

ការប្រារព្ធពិធីនេះបានធ្វើឡើងប្រមាណ ២៤ ម៉ោង បន្ទាប់ពី PSG យកឈ្នះ Arsenal ដោយកាssរទាត់បាល់ ១១ ម៉ែត្រកាត់សេចក្តី នៅកីឡដ្ឋាន Puskás Aréna ក្នុងទីក្រុង Budapest ប្រទេសហុងគ្រី។

មុនពេលទៅចូលរួមពិធីអបអរសាទរនៅកីឡដ្ឋាន កីឡាកររបស់ PSG បានដង្ហែពានរង្វាន់ទៅបង្ហាញជូនសាធារណជននៅតំបន់ Champ de Mars ហើយបន្ទាប់មកបានចូលរួមសម្តែងការគួរសមនៅវិមាន Élysée Palace ដែលរៀបចំដោយប្រធានាធិបតីបារាំង Emmanuel Macron។

ជ័យជម្នះនេះបានបញ្ជាក់ពីភាពខ្លាំង និងការរីកចម្រើនរបស់ PSG ក្នុងការប្រកួតកម្រិតអឺរ៉ុប ខណៈក្លិបបារាំងមួយនេះកំពុងបន្តសរសេរប្រវត្តិសាស្ត្រថ្មីនៅលើឆាកបាល់ទាត់អន្តរជាតិ៕ អត្ថបទ៖នាង សុភាវុធ


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm