យោធាគូវ៉ែត៖ ប្រព័ន្ធ​ការពារដែនអាកាសស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់សត្រូវ

2026/06/01 10:29:10 pm        100

នាព្រឹកថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ កងកម្លាំងប្រដាប់អាវុធគូវ៉ែត បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស កំពុងស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយាន​ដ្រូន​របស់សត្រូវ បន្ទាប់ពីសំឡេងស៊ីរ៉ែនព្រមាន​ពី​ការ​វាយប្រហារពីលើ​អាកាស បានបន្លឺឡើង ហើយការជូនដំណឹងគ្រាអាសន្ន​ត្រូវបានចេញទូទាំងប្រទេស។

អគ្គសេនាធិការកងទ័ពគូ​វ៉ែត បានឲ្យ​ដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សំឡេងផ្ទុះណាមួយដែលឮនៅទូទាំងប្រទេស គឺបណ្ដាល​មក​ពី​​ប្រព័ន្ធការពារដែនអាកាសកំពុង​ទប់​ទល់​ការគំរាមកំហែងដែល​ចូលមកដល់​​។ ប្រជាពលរដ្ឋត្រូវ​បាន​ជំរុញ​ឲ្យ​គោរពតាមការណែនាំសន្តិសុខ និងសុវត្ថិភាពចេញដោយអាជ្ញាធរ​ពាក់ព័ន្ធ។

មុននេះ ការជូនដំណឹងគ្រា​អាសន្នដែលបានផ្ញើទៅកាន់ទូរស័ព្ទដៃ បានព្រមានអំពី «គ្រោះថ្នាក់ជិតកើត​មាន​» ហើយបានណែនាំសាធារណជនឲ្យ​ស្នាក់នៅក្នុងទីតាំងសុវត្ថិភាព និងនៅឲ្យ​ឆ្ងាយពីបង្អួច និងតំបន់ដែលប៉ះពាល់​។ ការជូនដំណឹងនេះត្រូវបានចេញដោយស្ថាប័ន​ការពារជនស៊ីវិលគូវ៉ែត ក្រោមក្រសួងមហាផ្ទៃ។

សេចក្ដី​រាយការណ៍​ ក្នុងស្រុក បានឲ្យដឹង​ថា សំឡេងនៃសកម្មភាពការពារដែនអាកាស អាចត្រូវបានឮ នៅជិត​តំបន់ Jahra ភាគខាងលិចនៃទីក្រុងរបស់​ប្រទេសគូវ៉ែត។ អាជ្ញាធរមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតភ្លាមៗនៅឡើយ​ទេ អំពីប្រភពដើមនៃការវាយប្រហារដោយមីស៊ីល និងយាន​ដ្រូន​ដែលត្រូវ​បានរាយការណ៍នេះ​ ហើយក៏មិនមានរបាយការណ៍ភ្លាមៗនោះដែរ អំពីអ្នកស្លាប់ និងរបួស ឬការខូចខាត៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm