ប្រាសាទប្រែរូប ស្ថាបត្យកម្មឥដ្ឋដ៏លេចធ្លោសម័យអង្គរ និងការគ្រប់គ្រងបេតិកភណ្ឌ

2026/06/01 03:36:49 pm        146

ប្រាសាទប្រែរូប គឺជាសមិទ្ធផលស្ថាបត្យកម្មកំពូលមួយដែលស្ថិតនៅតាមបណ្តោយផ្លូវវង់ធំ ក្នុង​ភូមិ​ស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប។ ក្នុងទិដ្ឋភាពភូមិសាស្ត្រវប្បធម៌ ប្រាសាទ​ភ្នំ​មួយ​នេះ​បានសាងសង់ឡើងនៅលើដីទួលខ្ពស់ត្រដែត ដែលមិនត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​ទស្សន​ទាន​នៃ​លទ្ធិ​ទេវរាជក្នុងការបង្កើតភ្នំព្រះសុមេរុជានិមិត្តរូបនាសម័យបុរាណ។ ប៉ុន្តែសព្វថ្ងៃ ទីតាំងខ្ពស់​នៃ​សំណង់​នេះ ក៏បានក្លាយជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការទាក់ទាញទេសចរណ៍វប្បធម៌ ដើម្បី​ទស្សនាទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិច ដ៏ស្រស់បំព្រងដែលឆ្លុះបញ្ចាំងសម្រស់វាលស្រែ និងប្រព័​ន្ធ​អេកូ​ឡូ​ស៊ី​ព្រៃឈើធម្មជាតិជុំវិញ។

ផ្អែកលើការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា ប្រាសាទប្រែ​រូប​តំណាង​ឲ្យ​របត់​នៃកា​រ​ប្រែប្រួល​យ៉ាង​សំខាន់​នៅ​ក្នុងប្រវត្តិសាស្ត្រស្ថាបត្យកម្មខ្មែរ ដោយបង្កើតបានលក្ខណៈចំណាំនៃ «រចនាបថប្រែ​រូប​»។​ ភាពលេចធ្លោផ្នែកវិស្វកម្មសំណង់នៃប្រាសាទនេះ គឺទម្រង់ស្ថាបត្យកម្មឥដ្ឋខ្នាតធំ ដែលជា​គំរូ​នៃសំ​ណង់​ដែល​មាន​ក្តី​នានា​ធ្វើ​អំពីឥដ្ឋក្នុ​ង​ទំហំធំ​បំផុត​មួយ​ដែល​បាន​កសា​ងឡើ​ង​ក្នុង​សម័​យអង្គ​រ។ លើសពីនេះ បុព្វបុរសខ្មែរបានបង្ហាញពីភាពឆ្លាតវៃ និងបច្ចេក​ទេសក​ម្រិត​ខ្ពស់​ក្នុង​ការ​ប្រើប្រា​ស់​សម្ភា​រៈបីប្រភេទរួមគ្នាឱ្យមានភាពចុះសម្រុងគ្នាយ៉ាងអស្ចារ្យ ដោយក្នុងនោះ​មា​ន​ការ​ប្រើ​ប្រាស់​ឥដ្ឋ​សម្រា​ប់សាងសង់ក្តីខាងលើ និងការឆ្លាក់ក្បាច់លម្អ ប្រើប្រាស់ថ្មបាយក្រៀ​ម​សម្រា​ប់​ធ្វើ​ជា​ខឿន​ថ្នាក់​ៗ ​បាតគ្រឹះ និងជញ្ជាំងព័ទ្ធជុំវិញដើម្បីទ្រទ្រង់ទម្ងន់ដ៏ធ្ងន់ និងប្រើប្រាស់​ថ្ម​ភក់​សម្រាប់​តែ​ផ្នែក​សំណង់​ដែល​ត្រូវទទួលសម្ពាធខ្លាំង និងកន្លែងលម្អប្រណីត ដូចជា ផ្តែរ ស៊ុមទ្វារ និងសរសរ​ពេជ្រ​។ ​របត់នេះបានលេចត្រដែតខ្លួនចេញពីឥទ្ធិពលស្ថាបត្យកម្មមុនអង្គរ ដែលភាគ​ច្រើន​ប្រើ​ប្រាស់​តែ​ឥដ្ឋ និង​មានទម្រង់ជាក្តីដាច់ៗពីគ្នា មកជាការរៀបចំរចនាសម្ព័ន្ធជាលំដាប់ថ្នាក់នៅលើខឿនថ្នាក់ៗ បែ​ប​ប្រាសាទភ្នំយ៉ាងពិតប្រាកដ។

ប្រភពទិន្នន័យចម្បង និងជាឯកសារយោងដ៏មានតម្លៃបំផុតសម្រាប់ប្រាសាទប្រែរូប គឺសិលា​ចារឹក​លេខ​ K.806 ដែលចារិកជាភាសាសំស្ក្រឹត ជាកាព្យមានប្រវែងវែង​ជាង​គេបំ​ផុ​ត​នៅ​ក្នុ​ង​ប្រវត្តិ​សាស្ត្រ​ខ្មែរ​ ដោយ​មានរហូតដល់២៩៨ល្បះ ត្រូវជា២,១៨៥ គាថា។ តាមរយៈខ្លឹមសារនៃសិលាចារឹកនេះ បាន​បញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទប្រែរូបត្រូវបានកសាងឡើងនៅក្នុងឆ្នាំ ៩៦១ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរក្នុងលទ្ធិព្រហ្មញ្ញសាសនា។ សិលា​ចារឹ​កក៏បានរៀបរាប់អំពីការតម្កល់សិវលិង្គសម្រាប់រាជ្យឈ្មោះ «រាជេន្ទ្របាទ្រេសូរ» នៅក្តី​កណ្តាល​ ដែលជាព្រះនាមដើមផ្លូវការរបស់ប្រាសាទ ព្រមទាំងមាន​ការ​ឧទ្ទិសក្តី​រណ​បនា​នាជូន​ចំពោះ​ទេព​តំណាងឲ្យបុព្វការីជន។ នេះស្តែងឲ្យឃើញពីការអនុវត្តគុណធម៌ដ៏ស្មោះស្ម័គ្រ និង​ជា​យុទ្ធ​សាស្ត្រន​យោបាយ​ក្នុង​ការផ្សា​រ​ភ្ជា​ប់​រាជ​វ​ង្ស​របស់​ព្រះអង្គទៅ​នឹង​ខ្សែស្រ​ឡាយ​ដ៏រុ​ង​រឿង​នៃ​មហាន​គរខ្មែរ។

ក្នុងក្របខណ្ឌគ្រប់គ្រងបេតិកភណ្ឌពិភពលោក ក្រោមការសម្របសម្រួលបច្ចេកទេសនៃគណៈកម្មាធិការអន្តរជាតិ ICC-Angkor អាជ្ញាធរជាតិអប្សរាបានដាក់ចេញ និងអនុវត្តនូវវិធានការវិទ្យាសាស្ត្រ ដើម្បីធានាចីរភាពនៃរចនាសម្ព័ន្ធប្រាសាទ។ ការងារនេះផ្ដោតសំខាន់លើការគ្រប់គ្រងប្រព័ន្ធជលសាស្ត្រ ដោយពង្រឹងប្រព័ន្ធបង្ហូរនិងរំដោះទឹកភ្លៀង ដើម្បីការពារមិនឲ្យទឹកហូរច្រោះចូលផ្ទាល់លើជញ្ជាំងឥដ្ឋ និងគ្រឹះជើងទម្រ ដែលអាចបណ្តាលឱ្យចុះខ្សោយកម្លាំងទ្រទ្រង់សំណង់។ ក្នុងទិដ្ឋភាពបច្ចេកវិទ្យាសម្ភារៈ អ្នកជំនាញបានបន្តស្រាវជ្រាវពិសោធន៍ និងអនុវត្តបច្ចេកទេសពង្រឹងគុណភាពឥដ្ឋបុរាណ និងសាច់បាយអឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរក្សាទម្រង់ដើមនៃប្រាសាទ និងការពារក្បាច់ចម្លាក់លម្អកុំឲ្យរងការខូចខាតបន្តទៀត៕

អត្ថបទដែលទាក់ទង

ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
2026/06/01 05:37:33 pm        1
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
2026/06/01 05:10:23 pm        1
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
2026/06/01 04:44:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា

2026/06/01 08:53:25 pm
​ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
2026/06/01 08:25:58 pm
​កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
2026/06/01 08:25:41 pm
​EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
2026/06/01 08:25:21 pm
​មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
2026/06/01 08:24:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/01 01:12:23 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/31 03:46:34 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am