អ៊ីរ៉ង់បដិសេធរបាយការណ៍អំពីការលាលែងពីតំណែងរបស់ប្រធានាធិបតី

2026/06/01 11:01:05 pm        54

មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូព កាលពីថ្ងៃអាទិត្យ (ទី៣១ ខែឧសភា ឆ្នាំ២០២៦) បានបដិសេធរបាយការណ៍ ដែលអះអាងថា ប្រធានាធិបតី លោក​ Masoud Pezeshkian បានលាលែងពីតំណែង។

តាម​រយៈ​ការបង្ហោះមួយនៅលើបណ្ដាញ​សង្គម X អនុប្រធានផ្នែកទំនាក់ទំនងរបស់ការិយាល័យប្រធានាធិបតី លោក Mehdi Tabatabaei បានច្រានចោលរបាយការណ៍ អំពីការលាលែងពីតំណែងរបស់លោក Pezeshkian ដោយ​បញ្ជាក់​ថា គឺ​ព័ត៌មាន​ «មិនពិត» និង​ចាត់​ទុក​ថា ជាការបន្ត «ល្បែងបណ្ដាញ​សារព័ត៌មាន​» របស់ស្ថាប័នបរទេសមួយចំនួន។

លោក Tabatabaei បាននិយាយថា «លោក Pezeshkian នឹងមិនដកខ្លួន​ពីការបម្រើប្រជាជនអ៊ីរ៉ង់នោះឡើយ​» ដោយសង្កត់ធ្ងន់ថា ប្រទេស​អ៊ីរ៉ង់ «នឹងមិនដកថយចេញ​មាគ៌ាឯកភាព និងសាមគ្គីភាព​ជាដាច់ខាត​»។ លោក បានបន្ថែមថា អ្នកដែលស្វែងរកការបំផ្លាញឯកភាពជាតិរបស់អ៊ីរ៉ង់ នឹង «គ្មាន​ថ្ងៃសម្រេច​​ដូច​បំណង» ជា​ថ្មី​ម្តងទៀតឡើយ​ ដោយបដិសេធពាក្យ​ចចាម​អារ៉ាម​ អំពីការបែកបាក់ នៅក្នុងប្រទេស។

គួរ​បញ្ជាក់​ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារ លើ​អ៊ីរ៉ង់ កាល​ពី​ចុងខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក នៅឈូងសមុទ្រពែក្ស ខណៈពេលដែលបិទច្រកសមុទ្រ Hormuz។ បទឈប់បាញ់មួយ​ បានចូលជាធរមាននៅថ្ងៃទី៨ ខែមេសា តាមរយៈការសម្របសម្រួលរបស់ប៉ាគីស្ថាន ប៉ុន្តែការចរចាជាបន្តបន្ទាប់នៅទីក្រុងអ៊ីស្លាម៉ាបាដ មិន​អាច​​បង្កើតបាន​កិច្ចព្រមព្រៀងយូរអង្វែងមួយ​ឡើយ​៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        11
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        9
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm