តម្លៃប្រេងឡើង​ជាង ២ភាគរយ​ ខណៈអ៊ីស្រាអែលបង្កើនការលុក​លុយ​ក្នុង​ដែន​ដី​របស់​លីបង់

2026/06/01 11:18:16 pm        47

តម្លៃប្រេងបានហក់​ឡើងជាង ២ភាគរយ អំឡុង​ការជួញដូរ​ នៅព្រឹក​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) បន្ទាប់ពីអ៊ីស្រាអែលបានបញ្ជាឲ្យ​កងទ័ពចល័ត​បន្ថែមទៀតចូលទៅក្នុងប្រទេសលីបង់ ក្នុងសមរភូមិជាមួយក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ទោះបីជាមានការប្រកាសបទឈប់បាញ់កាលពីខែមេសាក៏ដោយ។

តម្លៃ​ប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង ២,១៧​ដុល្លារ ឬ ២,៤៨​ភាគរយ ដោយ​ឡើង​ដល់តម្លៃ​ ៨៩,៥៣ដុល្លារ ក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១១:១២នាទី​ព្រឹក ម៉ោង​សកល​។ ចំណែក​តម្លៃ​ប្រេងឆៅម៉ាក​ Brent បានកើនឡើង ១,៩៣ដុល្លារ ឬ ២,១២ភាគរយ ពោល​គឺឡើង​ដល់ ៩៣,០៥ដុល្លារ ក្នុងមួយបារ៉ែល។

ការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង ដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពអ៊ីស្រាអែល-លីបង់ នៅទីក្រុងវ៉ាស៊ីនតោន កាល​ពីថ្ងៃទី២៩​ ខែឧសភា បានធ្វើឲ្យ​ការរំពឹងទុកមាន​កាន់​តែ​តិច​ទៅ​ៗ ដែល​ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អាចនឹងប្រកាសពីការពង្រីកកិច្ចព្រមព្រៀងបទ​ឈប់បាញ់របស់ពួកគេ ក្នុងពេលឆាប់ៗនេះ ដែលបានជំរុញ​ឲ្យ​តម្លៃ​​ប្រេងឆៅម៉ាក​ Brent និង WTI ឡើងថ្លៃ ១,៨ភាគរយ និង ១,៧ភាគរយ រៀងៗខ្លួន នៅថ្ងៃទី២៩​ ខែឧសភានោះ​។

គួរបញ្ជាក់ថា ជម្លោះអ៊ីស្រាអែល-លីបង់ គឺជាការរីករាលដាលយ៉ាងទូលំទូលាយបំផុត ដោយ​សារ​សង្គ្រាមអ៊ីរ៉ង់។ សង្គ្រាម​នេះបានចាប់ផ្តើមនៅថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេសបូឡា បានចាប់ផ្តើមបាញ់រ៉ូកែត និងយាន​ដ្រូន​​ឆ្លងព្រំដែនចូលទៅអ៊ីស្រាអែល ដើម្បីគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីរ៉ង់។ ភាគីទាំង២ បានឈានដល់បទឈប់បាញ់កាល​ពី​ពាក់កណ្តាលខែមេសា ប៉ុន្តែនៅតែបន្តវាយ​ប្រហារគ្នាទៅ​វិញ​ទៅមក​ដដែល​៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm