រដ្ឋមន្ត្រី៖ កាតាត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាបណ្ដោះអាសន្នសម្រាប់ការឆ្លងកាត់ច្រកសមុទ្រ ហ័រមូស

2026/06/01 11:21:55 pm        63

ឧបនាយករដ្ឋមន្ត្រីកាតា និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Sheikh Saoud bin Abdulrahman Al Thani បាននិយាយថា ប្រទេសនេះប្រឆាំងនឹងការកំណត់យកថ្លៃសេវាជាអចិន្ត្រៃយ៍សម្រាប់ការឆ្លងកាត់ច្រកសមុទ្រហ័រមូស ប៉ុន្តែត្រៀមខ្លួនចរចាអំពីការយកថ្លៃសេវាជាបណ្ដោះអាសន្ន។

ដោយត្រូវបានដកស្រង់សម្តីដោយគេហទំព័រព័ត៌មាន Doha News លោកបានប្រាប់វេទិកា Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីថា៖«ចំពោះការគិតថ្លៃចំណូលស្របច្បាប់ ខ្ញុំគិតថា ប្រទេសកាតា និងដៃគូនៅឈូងសមុទ្រ បាននិយាយយ៉ាងច្បាស់ថា ការយកថ្លៃសេវានេះ នឹងតែងតែប៉ះពាល់ដល់អ្នកប្រើប្រាស់ ដូច្នេះយើងប្រឆាំងនឹងរឿងនេះ»។

លោកបាននិយាយថា ប៉ុន្តែសម្រាប់ពេលវេលាជាក់លាក់ដែលអាជ្ញាធរអ៊ីរ៉ង់និយាយថា ពួកគេនឹងប្រើប្រាស់ការយកថ្លៃសេវានេះ សម្រាប់ការបោសសម្អាតមីន ឬការប្រើប្រាស់ថ្លៃសេវាមួយចំនួនសម្រាប់ពេលវេលាបណ្ដោះអាសន្ន នេះគឺជាអ្វីមួយដែលអាចចរចាបាន» ដោយបានន្ថែមថា ការយកថ្លៃសេវាបណ្ដោះអាសន្នអាចជាអ្វីមួយដែលនឹងជួយឲ្យការឆ្លងកាត់ច្រកសមុទ្រហ័រមូសវិលមករកភាពធម្មតាវិញ។

លោកបានបន្តថា៖«ប៉ុន្តែខ្ញុំសូមបញ្ជាក់ម្តងទៀតថា នេះមិនគួរជាថ្លៃសេវាស្រប់ច្បាប់ដែលនឹងប៉ះពាល់ដល់ច្រកសមុទ្រផ្សេងទៀតដែលនឹងធ្វើតាមគំរូដូចគ្នានោះទេ ហើយនេះនឹងបង្កការលំបាកដល់យើងក្នុងការចរចាអំពីការដោះស្រាយបញ្ហាផ្លូវសមុទ្រនេះ»៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm