ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ

2026/06/02 12:37:33 am        108

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ មិថុនា ឆ្នាំ២០២៦នេះ បាននាំយកថវិកាសប្បុរសធម៌ចំនួន ១០៦លានរៀល ដែលប្រមូលបានពីព្រឹត្តិការណ៍ រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា​ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា។

នាឱកាសកនោះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បាននាំសារផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យនៅមន្ទីពេទ្យគន្ធបុប្ផាទាំងអស់ ដែលលះបង់កម្លាំងកាយ ចិត្ត និងទឹកចិត្តសប្បុរសដ៏ថ្លៃថ្លាបំពេញការងារយ៉ាងយកចិត្តទុកដាក់ព្យាបាលជំងឺដល់កុមារតូចៗមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យ។ ចំពោះថវិកាដែលនាំមកប្រគល់ជូនមូលនិធិគន្ធបុប្ផានេះ គឺដើម្បីរួមគ្នាបន្ដនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្ដបេសកកម្មពិនិត្យ ពិគ្រោះ និងព្យាបាលកុមារដោយឥតគិតថ្លៃ។

ភរិយារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា ចំពោះការកៀងគថវិកានេះមកប្រគល់ជូនមូលនិធិគន្ធបុប្ផា គឺធ្វើឡើងឆ្លើយតបតាមប្រសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ ដូច្នេះ កត្តាសាមគ្គីគ្នា ដើម្បីកុមារកម្ពុជា ជាចំណុចដ៏សំខាន់ដើម្បីប្រមូលថវិកាទ្រទ្រង់សកម្មភាពព្យាបាលជំងឺ និងសង្គ្រោះកុមាររងគ្រោះរបស់មន្ទីរពេទ្យគន្ធបុប្ផា។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា ការប្រគល់ថវិកានេះ មិនត្រឹមតែជាការរួមចំណែកផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាសារ បង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការគាំទ្រដល់បេសកកម្មមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបាននឹងកំពុងផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃដល់កុមារកម្ពុជារាប់លាននាក់។ ការគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានចាត់ទុកថា ជាការវិនិយោគដ៏មានតម្លៃសម្រាប់អនាគតជាតិ ព្រោះកុមារគឺជាធនធានមនុស្សដ៏សំខាន់ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។

សកម្មភាពដ៏មានអត្ថន័យនេះ បានឆ្លុះបញ្ចាំងពីស្មារតី «រួមគ្នាដើម្បីកុមារ រួមគ្នាដើម្បីអនាគត»​ដែលជាកម្លាំងជំរុញឱ្យសង្គមកម្ពុជាបន្តបង្កើនការចូលរួមក្នុង កិច្ចការមនុស្សធម៌ និងការថែទាំសុខភាពកុមារ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។

ជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ព្រមសប្បុរសជនទាំងអស់ ដែលបានចូលរួមថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នារក្សានិរន្តរភាពនៃ កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។

សូមបញ្ជាក់ថា ថវិកានេះប្រមូលបានពីព្រឹត្តិការណ៍ រត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយ ASEAN Top News និងដៃគូមួយចំនួនទៀត ដោយមានការចូលរួមរត់ពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកជំនួញ កីឡាករ កីឡាការិនី យុវជន និងសាធារណជនប្រមាណ ១ ៧០០នាក់ និងមាន១១សញ្ជាតិ។

ព្រឹត្តិការណ៍បើករត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» នេះបានធ្វើឡើងក្រោមអធិបតីភាពលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ដោយមានការចូលរួមពីអ្នកចូលរួមដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន សាធារណជន និងវិស័យឯកជន និងអង្គភាពសារព័ត៌មាន និងដៃគូឧត្ថម្ភនានា៕

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        48
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm