ប្រធានាធិបតីសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយស្តីពីស្ថានភាពជាមួយអ៊ីរ៉ង់ ដោយអះអាងថាទីក្រុងតេអេរ៉ង់ «ពិតជាចង់ឲ្យមានកិច្ចព្រមព្រៀង» ហើយកិច្ចព្រមព្រៀងណាមួយក៏ដោយ ដែលឈានដល់នឹង «ជាកិច្ចព្រមព្រៀងដ៏ល្អប្រសើរ» សម្រាប់សហរដ្ឋអាមេរិក «និងអ្នកទាំងឡាយដែលនៅជាមួយយើង»។
នៅក្នុងសារបង្ហោះនៅលើបណ្តាញ Truth Social ដដែលនោះ លោក Trump ក៏បាននិយាយវាយបកទៅលើក្រុមអ្នករិះគន់ចំពោះការដោះស្រាយជម្លោះរបស់លោក ផងដែរ។

លោកបានសរសេរ ថា ប៉ុន្តែ «តើក្រុមប្រជាធិបតេយ្យ និងក្រុមសាធារណរដ្ឋ ទំនងជាគ្មានចរិកស្នេហាជាតិផ្សេងទៀត មិនយល់ថា វាមានភាពតានតឹងខ្លាំងសម្រាប់ខ្ញុំក្នុងការធ្វើការងារ និងចរចាឱ្យបានសមស្រប ខណៈការរិះគន់នយោបាយនៅតែ «មានចរិក» អវិជ្ជមានក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកម្តងហើយម្តងទៀត» ។
លោកបាននិយាយបន្ថែមថា «គ្រាន់តែអង្គុយចុះ ហើយសម្រាក អ្វីៗនឹងមានដំណោះស្រាយយ៉ាងល្អ នៅទីបញ្ចប់»។
