អង្គការWHO ជំរុញឱ្យមានទំនុកចិត្តនិងបើកព្រំដែន ខណៈកុងហ្គោ ខំប្រឹងទប់ស្កាត់ការផ្ទុះឡើងជំងឺអេបូឡា

2026/06/02 01:34:10 am        59

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឱ្យមានទំនុកចិត្តកាន់តែខ្លាំងនៅក្នុងសហគមន៍ និងសាមគ្គីភាពអន្តរជាតិ ក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងជំងឺអេបូឡានៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ដោយព្រមានថា បម្រាមធ្វើដំណើរ និងការបិទព្រំដែន អាចធ្វើឱ្យការប្រយុទ្ធប្រឆាំងជំងឺនេះ កាន់តែពិបាក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយមន្ត្រីប្រទេសកុងហ្គោនៅក្រុង Bunia ទីរួមខេត្ត Ituri ភាគឦសាន និងជាចំណុចកណ្តាលនៃការផ្ទុះឡើងជំងឺនេះ លោក Tedros បាននិយាយថា លោកបានទៅកាន់តំបន់នោះ ដើម្បីបង្ហាញថា ប្រជាជននៅក្នុងខេត្ត Ituri ខេត្តNorth Kivu និងខេត្តSouth Kivu និងនៅទូទាំងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ «មិនឯកានោះទេ»។

លោក Tedros និយាយថា «យើងមិននៅទីនេះ ដើម្បីប្រាប់មនុស្សពីអ្វីដែលត្រូវធ្វើទេ។ យើងនៅទីនេះដើម្បីស្តាប់» ដោយសង្កត់ធ្ងន់ថា សហគមន៍យល់ពីបញ្ហាប្រឈមរបស់ពួកគេ ហើយជារឿយៗស្ថិតក្នុងទីតាំងដ៏ល្អបំផុតដើម្បីកំណត់ដំណោះស្រាយ។ ការកសាងទំនុកចិត្តត្រូវការពេលវេលា ហើយវាចាប់ផ្តើមដោយការស្តាប់។ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ មានករណីសង្ស័យជាង ១.០០០ ករណី និងករណីអ្នកស្លាប់ដែលសង្ស័យមានជាង ២៣០ករណី ត្រូវបានរាយការណ៍។ ប្រទេសជិតខាងអ៊ូហ្គង់ដា ក៏បានរាយការណ៍ពីករណីដែលបានបញ្ជាក់មានចំនួន៩ករណី ផងដែរ។ ប្រមុខអង្គការសុខភាពពិភពលោក និយាយថា ការចូលរួមរបស់សហគមន៍ អ្នកដឹកនាំរបស់រដ្ឋាភិបាល និងការគាំទ្រពីអន្តរជាតិ នឹងក្លាយជាគន្លឹះក្នុងការបញ្ចប់ការផ្ទុះឡើងជំងឺនេះ ដែលបានរាលដាលនៅទូទាំងខេត្តភាគខាងកើតចំនួនបី នៅក្នុងតំបន់មួយដែលកំពុងតែតានតឹងរួចទៅហើយដោយសារអសន្តិសុខ ចលនាប្រជាជន និងតម្រូវការមនុស្សធម៌។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm