AUKUS ទទួលបានការជំរុញខ្លាំង ដោយសារ​ក្ដី​បារម្ភ អំពីភាពងាយរងគ្រោះនៃខ្សែកាបក្រោមសមុទ្រ

2026/06/02 01:40:20 am        32

កតិកាសញ្ញាការពារជាតិរបស់សម្ព័ន្ធ​ AUKUS បានទទួលសន្ទុះដ៏សំខាន់ នៅឯកិច្ចសន្ទនា Shangri-La ដែលជាវេទិកាការពារជាតិ និងសន្តិសុខប្រចាំឆ្នាំ។

សមាជិករបស់​សម្ព័ន្ធ​ AUKUS គឺអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបង្ហាញពីការប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាពរួមគ្នារបស់ពួកគេ ក្នុងការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ក្រោមសមុទ្រ និងការពារហេដ្ឋារចនាសម្ព័ន្ធ ក្រោមសមុទ្រសំខាន់ៗ ដូចជាខ្សែកាប និងបំពង់បង្ហូរប្រេងជាដើម។

កតិកាសញ្ញាការពារជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីទប់ទល់នឹងឥទ្ធិពលកាន់តែខ្លាំងឡើងៗរបស់ចិន នៅក្នុង​តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក មានសសរស្តម្ភចំនួន ២។

ក្រោមសសរស្តម្ភទី១ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នឹងគាំទ្រការទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសអូស្ត្រាលី ខណៈដែលសសរស្តម្ភទី២ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងសមត្ថភាពការពារជាតិកម្រិតខ្ពស់រួមបញ្ចូលគ្នា។ តែ​យ៉ាងណាក្ដី​ មានក្ដី​បារម្ភថ្មីៗនេះថា កតិកាសញ្ញានេះស្ថិតនៅក្រោមការគំរាមកំហែង ដោយសារតែវឌ្ឍនភាពយឺតយ៉ាវ​របស់វា ជាពិសេស ពាក់​ព័ន្ធ​នឹង​សសរស្តម្ភទី២។

នាយ​សេនាធិការការពារជាតិរបស់​ចក្រភពអង់គ្លេស និងជា​​មេបញ្ជាការកងទ័ពអាកាស លោក​ Richard Knighton បានប្រាប់សារព័ត៌មាន​ Straits Times ក្នុងបទសម្ភាសន៍មួយថា គម្រោងចុះហត្ថលេខាដំបូងក្រោមសសរស្តម្ភទី២ នឹងឃើញការដាក់ពង្រាយយានដ្រូន​ក្រោម​សមុទ្រទំហំធំ (XLUUVs)។ យានទាំង​នោះ​ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយចាប់ពីឆ្នាំ២០២៧។

សសរស្តម្ភទី២ មានគោលបំណងបង្កើនសមត្ថភាពរបស់ប្រទេសទាំង៣ និងដៃគូរបស់ពួកគេ នៅក្នុងវិស័យជាច្រើន រាប់​ចាប់ពីមីស៊ីលល្បឿនលឿនជាងសំឡេង រហូតដល់បច្ចេកវិទ្យាកង់ទិច និងបញ្ញាសិប្បនិម្មិត (AI)។ តែ​ទោះជា​យ៉ាងណានេះ​ក្ដី តំបន់ងាយរងគ្រោះផ្នែកសន្តិសុខភ្លាមៗដែលត្រូវបានគូសបញ្ជាក់ដោយមន្ត្រីការពារជាតិ នៅឯកិច្ចសន្ទនា Shangri-La គឺជាវិស័យដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធក្រោមសមុទ្រ​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm