លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក

2026/06/02 02:11:54 am        35


លោក​ប្រធានាធិបតី Donald Trump នៅ​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) នេះ​ បានបញ្ជាក់​ឲ្យ​ដឹង​ថា ប្រទេស​អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកមែន​ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយ សម្រាប់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សាររបស់លោកបានកើត​មាន​ឡើង​ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយោធាអាមេរិក បានប្រាប់​ថា ខ្លួនបានវាយប្រហារទីតាំងយោធាអ៊ីរ៉ង់ កាលពីចុងសប្តាហ៍ ហើយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានឲ្យ​ដឹង​ថា ពួកគេបានកំណត់គោលដៅមូលដ្ឋានទ័ពអាមេរិកមួយ ជាការឆ្លើយតប ដែល​ជាហេតុការណ៍​​ចុងក្រោយបំផុត ក្នុងចំណោមការវាយ​ប្រហារ​គ្នា​ទៅវិញ​ទៅមកជា​បន្តបន្ទាប់ ក្នុង​អំឡុងពេលមាន​ការចរចា ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៣ខែ។

មួយម៉ោងបន្ទាប់ពីចូល​ពាក់កណ្តាលអធ្រាត្រ លោក Trump បានបង្ហោះនៅលើបណ្ដាញ​សង្គម​ Truth Socia ថា «អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងមួយ ហើយវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ល្អមួយសម្រាប់សហរដ្ឋអាមេរិក និងអ្នកដែលឈរជាមួយយើង»។ តែ​យ៉ាងណាក្ដី លោក Trump ក៏បានលើក​ឡើង​ផងដែរថា វាធ្វើឲ្យរូប​លោក​​កាន់តែពិបាក ក្នុងការចរចាជាមួយអ៊ីរ៉ង់ ដោយសារមាន​ការអត្ថាធិប្បាយនយោបាយគ្រប់យ៉ាង​ នៅ​ជុំវិញជម្លោះនេះ។

លោក​ប្រធានាធិបតីបានសរសេរនៅលើបណ្ដាញ​សង្គម​ Truth Social ថា៖ «វាធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ពិបាកខ្លាំង​ ក្នុងការធ្វើការងារ និងចរចាឲ្យបានសម​ស្រប​ នៅពេលដែលក្រុម​នយោបាយផ្ដេសផ្ដាស នៅតែបន្តស្រែករិះគន់​ប្រកប​ដោយ​​ភាព​អវិជ្ជមាន ពោល​គឺ​ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ម្តងហើយម្តងទៀត ដែល​ថា ខ្ញុំគួរតែចាត់​វិធាន​ការ​ឲ្យបាន​លឿន​ជាងមុន ឬចាត់​វិធានការ​យឺតៗ ឬខ្លះ​ឲ្យ​ទៅធ្វើសង្គ្រាម ឬខ្លះ​មិនឲ្យ​ធ្វើសង្គ្រាម ឬអ្វីក៏ដោយ» ។ លោកសង្កត់ធ្ងន់​ថា៖ ​«សូម​ឈប់​បារម្ភទៅ​ ហើយសម្រាកចុះ​ អ្វីៗនឹងដំណើរការទៅដោយរលូន នៅទីបំផុត​ វាគឺ​តែងតែដូច្នោះ!»។

គួរ​បញ្ជាក់​ថា លោក Trump បាននិយាយកាលពីថ្ងៃសុក្រចុងសប្ដាហ៍​កន្លង​មក​ថា លោកនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ជុំវិញកិច្ចព្រមព្រៀងដែលត្រូវបានស្នើឡើង ដើម្បីបន្ថែម​ពេល​វេលា​នៃ​បទឈប់បាញ់ជាមួយអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm