នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ថា ជប៉ុនចង់ឃើញ​​អ៊ីរ៉ង់បង្ហាញភាពបត់បែន សម្រាប់កិច្ចព្រមព្រៀងជាមួយ​អាមេរិក

2026/06/02 02:12:58 am        39


នៅក្នុងចំណាត់​ជា​យុទ្ធសាស្ត្រមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹង នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Sanae Takaichi បានអំពាវនាវឲ្យ​អ៊ីរ៉ង់បង្ហាញ «ភាពបត់បែនអតិបរមា» សម្រាប់បទឈប់បាញ់ដែលអាចកើតមានជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលមាន​ការ​សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក​ Masoud Pezeshkian នៅថ្ងៃ​ចន្ទ (ទី១ ខែមិថុនា ឆ្នាំ​២០២៦) នេះ​។

ក្នុង​ឱកាស​ជជែក​គ្នា​នោះ លោក​ស្រី Takaichi បានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុង​ការចាប់យកឱកាសការទូតនេះ។

អំឡុង​ពេល​និយាយ​ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ បន្ទាប់ពីបញ្ចប់​ការសន្ទនានោះ​ លោកស្រី Takaichi បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីធានាបាននូវការធ្វើនាវាចរណ៍ដោយសុវត្ថិភាព និងដោយ​សេរី​ សម្រាប់នាវា​មកពីអាស៊ី និងពី​រតំបន់​ផ្សេងទៀត​។ ចំណាត់ការ​បែបនេះ គឺមានសារៈសំខាន់ ដើម្បី​ធ្វើ​ឲ្យ​សកម្មភាពសមុទ្រក្នុងតំបន់មាន​ស្ថិរភាព។

ទោះ​បី​ជាលោកស្រី​ Takaichi មិនបានរៀបរាប់លម្អិត អំពីប្រតិកម្មភ្លាមៗរបស់លោក Pezeshkian ក៏ដោយ ក៏​លោកស្រីបានបញ្ជាក់ថា មេដឹកនាំទាំង២ ប្តេជ្ញាបន្ត​រក្សាទំនាក់ទំនងជាបន្តបន្ទាប់ ដើម្បីស្វែង​រក​ដំណោះស្រាយ សម្រាប់​បញ្ហាដ៏ស្មុគស្មាញ​នៃ​ភូមិសាស្ត្រនយោបាយទាំងនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm