ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM លុបចោលជើងហោះហើរចេញ-ចូលអាកាសយានដ្ឋាន Entebbe ស្ថិតក្នុងទីក្រុង Kampala របស់អ៊ូហ្គង់ដា ដោយសារការរឹតត្បិតពាក់ព័ន្ធនឹងការរីករាលដាលឆ្លងជំងឺអេបូឡា នៅអាហ្វ្រិកណ្តាល ។
ការរីករាលដាលឆ្លងដែលជារីករាលដាលឆ្លងលើកទី ១៧ និងជាការរីករាលដាលឆ្លងធំបំផុតលើកទី ៣នៅកុងហ្គោ ចាប់តាំងពីជំងឺអេបូឡា ត្រូវបានរកឃើញកាលពីរយៈពេលកន្លះសតវត្សរ៍មុន ហួសពីសមត្ថភាពសកល គឺជាអ្វីមួយដែលអគ្គលេខាធិការ WHOលោក Tedros Adhanom Ghebreyesus ទទួលស្គាល់ការពិតក្នុងសប្តាហ៍នេះ ។
លោក Tedros និយាយថា ជំងឺអេបូឡាដែលកំពុងរីករាលដាលឆ្លងនៅកុងហ្គោ គ្មានវ៉ាក់សាំង ឬការព្យាបាលត្រូវបានអនុម័តនោះទេ ។ ការបញ្ឈប់ការចម្លងជំងឺអេបូឡា គឺផ្អែកលើទាំងស្រុងលើការចូលដល់របស់មនុស្ស ។
សូមបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅតំបន់ភាគខាងកើតកុងហ្គោ ដែលញាំញីដោយសារជម្លោះពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធអស់រយៈពេល ៣ទសវត្សរ៍មកហើយនោះ គឺជាឧបសគ្គដ៏ធំមួយ ក្នុងការចូលដល់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា ។ សេវាកម្មសុខភាពរដ្ឋនៅតំបន់ដាច់ស្រយាលនៅខេត្ត Itur ពុំមាននោះទេ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ៕