មនុស្ស៤នាក់ស្លាប់ និងមួយចំនួនរងរបួសបន្ទាប់ពីការវាយប្រហារដ៏ធំរបស់រុស្ស៊ីទូទាំងអ៊ុយក្រែន

2026/06/02 04:00:48 pm        103

មនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ និងមួយចំនួនបានរងរបួសនៅអ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារដ៏ខ្លាំងក្លាទាំងយប់រំលងអធ្រាត្រ។រុស្ស៊ីបានបើកការវាយប្រហារទូទាំងអ៊ុយក្រែន រួមមាននៅទីក្រុង Dnipro ទីក្រុង Kharkiv និងរដ្ឋធានី Kyiv។

ក្រុមអ្នកមើលឃើញហេតុការណ៍ និងក្រុមមន្ត្រី បាននិយាយថា ការវាយប្រហារដ៏ខ្លាំងក្លាមួយរបស់រុស្ស៊ីបានកំណត់គោលដៅរដ្ឋធានីគីវ នៅព្រឹកថ្ងៃអង្គារ២មិថុនានេះ ដោយមានមនុស្សយ៉ាងហោចណាស់បួននាក់បានរងរបួស និងអគារអឹផាតមិនមួយនៅក្នុងរដ្ឋធានីអ៊ុយក្រែន ត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ ។

លោក Vitali Klitschko អភិបាលក្រុងគីវបាននិយាយថា ការវាយប្រហារដោយមីស៊ីលដែលសង្ស័យថាជាការវាយប្រហារលើអគារអឹផាតមិនកម្ពស់ ២៤ ជាន់បានបណ្តាលឱ្យមានការដួលរលំ ហើយមនុស្សអាចជាប់នៅក្រោមគំនរបាក់បែក។ លោកបានបន្ថែមថា យោងតាមរបាយការណ៍បឋមមនុស្សបួននាក់បានរងរបួស ។

អភិបាលក្រុងរូបនេះ បាននិយាយថា អគ្គិភ័យមួយបានផ្ទុះឡើងនៅក្នុងស្រុក Podil នៅលើបរិវេណនៃអចលនទ្រព្យមិនមែនលំនៅឋាន ហើយអគារអឹផាតមិនកម្ពស់៩ជាន់មួយត្រូវបានឆេះ បន្ទាប់ពីកម្ទេចកម្ទីទំនងជាបានប៉ះនឹងដំបូល។

លោក Klitschko បាននិយាយនៅលើ Telegram ថា នៅក្នុងស្រុក Obolon រថយន្តកំពុងឆេះបន្ទាប់ពីត្រូវបានកម្ទេចកម្ទីមីស៊ីលធ្លាក់ចំ។ ក៏មានអគ្គិភ័យនៅទីតាំងពីរកន្លែងនៅក្នុងតំបន់ទីវាលមួយចំនួនផងដែរ រួមទាំងមួយនៅជិតសាលាមត្តេយ្យមួយកន្លែង។

ប្រជាជនរាប់ពាន់នាក់នៃទីក្រុងគីវកំពុងជ្រកកោននៅក្នុងស្ថានីយ៍រថភ្លើងក្រោមដី និងជម្រកផ្សេងទៀត បន្ទាប់ពីការព្រមានពីការវាយប្រហារតាមអាកាស។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបញ្ជាក់សារជាថ្មីនូវការព្រមានអំពីការវាយប្រហារដ៏ធំដែលអាចកើតមានរបស់រុស្ស៊ី និងបានជំរុញឱ្យប្រជាជនយកចិត្តទុកដាក់ជាពិសេសចំពោះការព្រមានអំពីការវាយប្រហារតាមអាកាស៕


អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        280
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        279
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        271

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm