ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នានៅទីក្រុង Santiago កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jose Antonio Kast ប៉ុន្មានម៉ោងបន្ទាប់ពីសុន្ទរកថាស្តីពីស្ថានភាពប្រទេសលើកដំបូងរបស់មេដឹកនាំ។ ការជួបជុំគ្នានេះ ត្រូវបានអំពាវនាវដោយអង្គការសង្គមជាច្រើន រួមទាំងក្រុមគាំទ្រស្ត្រី ក្រុមនិស្សិត និងក្រុមកម្មករ។

ក្រុមអ្នកតវ៉ា បានចេញធ្វើបាតុកម្មដោយស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល និងកាន់រូបត្លុកចំអកធ្វើពីក្រដាសកាតុងដ៏ធំនៃរូបភាពប្រមុខរដ្ឋ។ កាណុងបាញ់ទឹក និងនគរបាល ត្រូវបានដាក់ពង្រាយក្នុងអំឡុងពេលបាតុកម្ម ដើម្បីបំបែកហ្វូងមនុស្ស។

ប្រធានាធិបតីស្តាំនិយមរបស់ប្រទេសឈីលី លោក Jose Antonio Kast ដែលបានចូលកាន់តំណែងក្នុងខែមីនា បានប្តេជ្ញាចំពោះរបៀបវារៈនីតិបញ្ញត្តិដែលផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម កាត់បន្ថយការចំណាយ និងជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងសុន្ទរកថាជាតិលើកដំបូងរបស់លោកកាលពីថ្ងៃចន្ទ នៅពេលចាប់ផ្តើមប្រជុំសភា។
ប៉ុន្តែយោងតាមក្រុមអ្នកតវ៉ា រដ្ឋបាលរបស់លោក Kast កំពុងអនុវត្តគោលនយោបាយ ដែលរុះរើការថែទាំសុខភាពសាធារណៈ ការអប់រំ និងសិទ្ធិសង្គម។ ចាប់តាំងពីលោក Kast ចូលកាន់តំណែងក្នុងខែមីនា ការវាយតម្លៃការពីប្រជាប្រីយភាពរបស់លោក បានធ្លាក់ចុះពី៥៧% មកត្រឹម៣៨% នេះបើយោងតាមក្រុមហ៊ុនស្ទង់មតិ Cadem។