នគរបាល២នាក់ត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ស្លាប់ក្នុងប្រតិបត្តិការបង្រ្កាបនៅស្រុកអង្គស្នួល

2022/04/21 06:00:56 pm        411

កណ្ដាល ៖ នគរបាលចំនួន២នាក់បានបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងស្រុកអង្គស្នួល ដោយត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ពេលសម្រុកចូលទៅចាប់ខ្លួនពួកគេ។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ទូរទស្សន៍ BTV news នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល គឺបានបាត់បង់ជីវិតមន្ដ្រីនគរបាលចំនួន២រូប ហើយជនដៃដល់ម្នាក់ត្រូវបានចាប់ខ្លួន និងបក្ខពួកគេម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។

លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ជនដៃដល់មិនស្លាប់ទេ គ្រាន់តែរបួសធ្ងន់ ឯបក្ខពួកគេម្នាក់ទៀតដែលចាប់ខ្លួនបានមិនមានរបួសអ្វីធ្ងន់ធ្ងរទេ ខណៈនេះកម្លាំងជំនាញកំពុងឆែកឆេរនៅតំបន់ប្រតិបត្តិការ។

សូមជម្រាបជូនថា កាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ទួលព្រេជ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅផ្ទះទៀមមួយកន្លែង ក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ក្រោយពីបានស្រាវជ្រាវ និងទទួលបានព័ត៌មាន ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួននោះ មានជនដៃដល់ម្នាក់បានបើកការបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យកម្លាំងសមត្ថកិច្ច២រូបបានត្រូវគ្រាប់កាំភ្លើង និងស្លាប់ក្នុងរង្វង់ប្រតិបត្តិការ។ ភ្លាមៗសមត្ថកិច្ចក៏បានព្យាយាមបង្ក្រាបក្រុមជនសង្ស័យដោយប្រើសិទ្ធស្វ័យការពារ ទើបចាប់ខ្លួនបានជនដៃដល់ជាខ្មាន់កាំភ្លើងបានម្នាក់ និងបក្ខពួកគេម្នាក់។

មន្ត្រីនគរបាលដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការនេះមាន លោក ជុច សុភា ជានាយនគរបាលប៉ុស្តិ៍ទួលព្រិច និងលោក រីម សុផាន់ណា ជានាយរងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ ដោយឡែកក្រុមជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ដែលសកម្មជួញដូរគ្រឿងញៀន និងម្នាក់ទៀតឈ្មោះ ថេង ធឿន អាយុ១៦ ឆ្នាំ ក្នុងរង្វង់ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម និងវត្ថុតាងមួយចំនួនទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm