ក្រុមការងារថ្នាក់ជាតិនិងអាជ្ញាធរស្រុកអូររាំង បន្តចុះស្វែងយល់ពីទុក្ខលំបាកពលរដ្ឋ នៅតំបន់ដាច់ស្រយាល

2022/04/22 12:40:00 am        720

មណ្ឌលគិរី៖ ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរស្រុកអូររាំង នៃខេត្តមណ្ឌលគិរី បានបន្តសកម្មភាពចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ពិសេសនៅតំបន់ដាច់ស្រយាល ដើម្បីបានដឹងពីសុខទុក្ខរបស់ពួកគេ ដើម្បីអាចជួយដោះស្រាយបានភ្លាមៗ។

នៅក្នុងវេទិកាសាធារណៈ កាលពីម្សិលមិញ នៅភូមិឧបសម្ព័ន្ធទួលស្វាយ ឃុំដាក់ដាំ ស្រុកអូររាំង ដែលជាតំបន់ដាច់ស្រយាលមួយ ជាប់ព្រំដែនប្រទេសវៀតណាម ក្រុមការងាររាជរដ្ឋាភិបាលចុះជួយ​ស្រុក និងអាជ្ញាធរ បានជួបជាមួយប្រជាពលរដ្ឋប្រមាណ១៥០គ្រួសារ ដើម្បីស្ដាប់ពីទុក្ខកង្វល់ បញ្ហា​ប្រឈមនានា ពិសេសគឺអ្វីដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់ និងអនុញ្ញាតឱ្យលើកឡើងសំណូម​ទៅកាន់​ថ្នាក់ដឹក​នាំដោយផ្ទាល់ ​និងមានការឆ្លើយតមភ្លាមៗ ។

នៅទីនោះប្រជាពលរដ្ឋ បានលើកឡើងនូវសំណូមស្រដៀងគ្នា ដោយពួកគេស្នើក្រុមការងារ​ថ្នាក់ជាតិ ​និងអាជ្ញាធរមូលដ្ឋាន ​ជួយសម្រួលផ្លូវធ្វើដំណើរ ​បង្កើតឲ្យមានសាលារៀន មណ្ឌលសុខភាព ​និងស្នើសុំអណ្ដូងទឹកស្អាតបន្ថែមជាដើម ។

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកអូររាំង ឯកឧត្ដម ជា ជន បានបញ្ជាក់ថា អាជ្ញាធរស្រុក​ នឹងស្ថាបនាជូនពលរដ្ឋនៅឆ្នាំ២០២២នេះ និងបានសំណូមពរដល់ពលរដ្ឋឱ្យខិតខំ​ដាំដំណាំផ្សេងៗ​ និងកុំកាប់ព្រៃឈើបន្តទៀត ។ ចំពោះបញ្ហាមណ្ឌលសុខភាព ឯកឧត្ដម នឹង​ពិភាក្សាជាមួយមន្ទីរសុខាភិបាលខេត្ត​ ចំណែកសាលារៀន នឹងសាងសង់​ជូន​នាពេលឆាប់ៗ​ខាងមុខ។

ឯកឧត្ដម បានបញ្ជាក់ថា ចំពោះការស្នើសុំអណ្ដូងទឹកស្អាត​ ក្រុមការងារនឹងរកមូលនិធិបន្ទាន់ ដើម្បី​ខួងអណ្ដូង​ទឹកស្អាត​ជូនពលរដ្ឋប្រើប្រាស់ ​ព្រោះនេះជារឿងចាំបាច់ ។

អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានសំណូមពរពលរដ្ឋឲ្យខិតបង្កបង្កើនផល​ដំណាំផ្សេងៗ​បន្ថែមទៀត ហើយប្រសិនបើ​ប្រជាពលរដ្ឋចាប់អារម្មណ៍​ជាមួយការដាំដំណាំ​ដូងពូជ​ពីក្រៅប្រទេស លោកនឹងស្នើសុំទៅក្រុមហ៊ុនសម្បទាន យកទាំងពូជដំណាំ និងផ្នែកបច្ចេកទេសបណ្ដុះបណ្ដាល​ផងដែរ និងធានាទីផ្សារជូនប្រជាកសិករទៀតផង។

លោក បានបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋក្នុងភូមិមានរឿងចាំបាច់បន្ទាន់ផ្សេងៗ តួយ៉ាង​ដូចជា​ស្ត្រីមានផ្ទៃពោះឆ្លងទន្លេ​ គ្មានមធ្យោបាយធ្វើដំណើរជាដើម ​អាចទាក់ទង​មក​លោកផ្ទាល់ ឬ​អាចទាក់ទងអាជ្ញាធរភូមិ ​ដើម្បីរាយការណ៍មក​លោកបន្ទាន់ លោកនឹងរកមធ្យោបាយ​ជួយ​សម្រាល​ការ​លំបាករបស់ពលរដ្ឋ៕ អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm