លោក Trump ចុះហត្ថលេខាលើសេចក្តីប្រកាសកែសម្រួលពន្ធ​ដែកថែប អាលុយមីញ៉ូម និងទង់ដែង

2026/06/02 10:12:14 pm        84

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ កាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) ដោយកែសម្រួលពន្ធលើការនាំចូលដែកថែប អាលុយមីញ៉ូម និងទង់ដែង។ នេះបើយោងតាមការ​ឲ្យ​ដឹង​ពី​សេតវិមាន នៅក្នុងសេចក្តីថ្លែងការណ៍។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹង​ថា៖ «សេចក្តីប្រកាសនេះ កែសម្រួលអត្រា​ពន្ធ លើឧបករណ៍កសិកម្ម ដូចជាម៉ាស៊ីនច្រូតកាត់​ជា​ដើម​ ក៏ដូចជាឧបករណ៍មួយចំនួនទៀត មក​ត្រឹម ១៥ភាគរយ ពី​កម្រិត ២៥ភាគរយ​»។

ចំណាត់ការ​នេះ ក៏ «ពង្រីកលើ​ប្រភេទឧបករណ៍ឧស្សាហកម្មមានស្រាប់ដែលត្រូវ​បង់​ពន្ធ ១៥ភាគរយ​ ដើម្បីរួមបញ្ចូលឧបករណ៍ឧស្សាហកម្មចល័ត ដូចជាប៊ុលដូហ្ស័រ (រថយន្តឈូសដី)​ និងរថយន្តលើកដាក់ទំនិញជា​ដើម​ នៅពេលនាំចូលពីប្រទេសមានកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមាន​សិទ្ធិទទួលបានលក្ខខណ្ឌ​បែបនេះ​។

ក្រឹត្យ​នេះក៏ «ជំរុញ​ឲ្យ​ក្រុមហ៊ុនបរទេសប្រើប្រាស់ដែកថែប និងអាលុយមីញ៉ូមរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ដោយអនុញ្ញាតឲ្យ​ពួកគេមានសិទ្ធិ​រង​អត្រាពន្ធ ១០​ភាគរយ​ ប្រសិនបើឧបករណ៍របស់ពួកគេ រួមមានយ៉ាងហោចណាស់ ៨៥​ភាគរយ​នៃដែកថែប ឬអាលុយមីញ៉ូមដែលដំណើរការ​កែច្នៃ​របស់សហរដ្ឋអាមេរិក»។

សេចក្ដី​ថ្លែង​ការណ៍​នោះបាន​បន្ថែម​ថា ការផ្លាស់ប្តូរអត្រា​ពន្ធទាំងនេះ គឺបណ្តោះអាសន្ន ហើយនឹងមានរយៈពេលរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ «ដើម្បីជំរុញការវិនិយោគរយៈពេលខ្លី ដែលនឹងកសាងមូលដ្ឋានឧស្សាហកម្មរបស់ប្រទេសឡើងវិញ»៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm