ចិនអំពាវនាវឲ្យ​គ្រប់​​ភាគី​អត់ធ្មត់ ក្រោយមាន​​ឧប្បត្តិហេតុយាន​ដ្រូន នៅរ៉ូម៉ានី

2026/06/02 10:15:27 pm        51

កាលពីថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ (UN) បានជំរុញឲ្យ​គ្រប់ភាគីទាំងអស់ដែលពាក់ព័ន្ធនឹងឧប្បត្តិហេតុយាន​ដ្រូន​ថ្មីៗនេះ នៅក្នុងប្រទេសរ៉ូម៉ានី បន្ត​រក្សា​ភាពស្ងប់ស្ងាត់ និងអនុវត្តការអត់ធ្មត់។

អំឡុង​ពេល​ថ្លែង នៅក្នុងកិច្ចប្រជុំបើកចំហបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) លោក Fu បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការសន្ទនា និងទំនាក់ទំនង ដើម្បីបញ្ជាក់ការពិត​ឲ្យ​បាន​ច្បាស់លាស់​ ដោះស្រាយជម្លោះ និងទប់ស្កាត់​កុំ​ឲ្យ​មាន​ភាព​តាន​តឹង​កើនឡើងបន្ថែមទៀត។

គួរ​បញ្ជាក់​ថា យោងតាមក្រសួងការពារជាតិរ៉ូម៉ានី បាន​ឲ្យ​ដឹងថា កាលពីថ្ងៃសុក្រចុង​សប្ដាហ៍កន្លងមក​ យានដ្រូន​របស់រុស្ស៊ី ១គ្រឿង បានធ្លាក់ទៅលើដំបូលអគារផ្ទះល្វែងមួយកន្លែង ក្នុងទីក្រុង Galati នៅ​ភាគអាគ្នេយ៍នៃប្រទេសរ៉ូម៉ានី ដោយបានធ្វើឲ្យ​មនុស្ស២នាក់រងរបួស។

លោក Fu បាននិយាយថា ឧប្បត្តិហេតុនេះ គឺជាការរីករាលដាលដោយ​សារ​វិបត្តិអ៊ុយក្រែនដែលកំពុងបន្តមាន​។ លោកបានព្រមានថា ប្រសិនបើស្ថានភាពនៅអ៊ុយក្រែនកាន់តែអាក្រក់ទៅៗ ហើយនៅទីបំផុតវាលែងអាចគ្រប់គ្រងបាននោះ​ វាអាចនាំឲ្យ​មានផលវិបាកធ្ងន់ធ្ងរ និងមិនអាចកែវិញ​​បាន។

លោកបានសង្កត់ធ្ងន់ថា ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ត្រូវតែធ្វើការរួមគ្នា ដើម្បីបន្ថយភាពតានតឹង ចូលរួមក្នុងការសន្ទនាដោយស្ងប់ស្ងាត់ និងស្មោះត្រង់ជាងមុន ហើយ​ជៀសវាងការ​ប្រើ​ប្រាស់​វោហាសាស្ត្របង្កហេតុដែលអាចធ្វើឲ្យ​ស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងៗ៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm