លោកស្រី Frederiksen ធានាបានតំណែង​នាយករដ្ឋមន្ត្រីដាណឺម៉ាកអាណត្តិទី៣

2026/06/02 10:17:51 pm        55

លោកស្រី Mette Frederiksen មេដឹកនាំគណបក្ស​សង្គមប្រជាធិបតេយ្យ (Social Democratic) របស់ប្រទេសដាណឺម៉ាក បាននិយាយកាល​ពី​ថ្ងៃចន្ទ (ទី១ ខែមិថុនា ឆ្នាំ២០២៦) ថា លោកស្រីបានព្រមព្រៀង​បង្កើតរដ្ឋាភិបាលចម្រុះកណ្តាល-ឆ្វេងនិយម​ ដោយបន្ត​ការកាន់​អំណាចរបស់លោកស្រី ស្រប​ពេលមានវិបត្តិ ក្នុងទំនាក់ទំនងជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ពាក់​ព័ន្ធ​នឹង​អនាគតរបស់​កោះ Greenland។

កិច្ចព្រមព្រៀងបង្កើតគណៈរដ្ឋមន្ត្រីសំឡេង​ភាគតិចនេះ​ ផ្តល់ឲ្យ​លោកស្រី Frederiksen នូវតំណែង​នាយករដ្ឋមន្ត្រីអាណត្តិទី៣ ជាប់ៗគ្នា ដោយបញ្ចប់ភាពមិនប្រាកដប្រជាជាច្រើនខែ បន្ទាប់ពីមាន​​ការបោះឆ្នោតខែមីនា ដែលគណបក្សចំនួន ១២ បានឈ្នះអាសនៈនៅក្នុងសភាដាណឺម៉ាក។ លោកស្រី Frederiksen បានប្រាប់អ្នកសារ​ព័ត៌មានថា លោកស្រី​បានចូល​គាល់ព្រះមហាក្សត្រ ហើយបានប្រកាសថា រដ្ឋាភិបាលមួយអាចត្រូវបានបង្កើតឡើង បន្ទាប់ពីមាន​ការចរចាដ៏យូរ។

គួរបញ្ជាក់​ថា ក្រុម​ចម្រុះ​កណ្តាលនិយម​របស់លោកស្រី បានបាត់បង់សំឡេងភាគច្រើនរបស់ខ្លួន​ នៅក្នុងការបោះឆ្នោតថ្ងៃទី២៤ ខែមីនា ខណៈដែលប្រជាជនដាណឺម៉ាក បានបង្ហាញ​ការមិន​ពេញ​ចិត្ត​ ដោយ​សារ​វិបត្តិការ​ចំណាយនៃការរស់នៅ តែ​គណបក្សប្រជាធិបតេយ្យសង្គម នៅតែជាក្រុមធំបំផុត នៅក្នុងសភា ដោយមាន​ ៣៨​អាសនៈ ក្នុងចំណោម ១៧៩​អាសនៈ ដោយ​ធ្លាក់ចុះពីចំនួន​ ៥០​កៅអី​។

បន្ទាប់ពីមាន​ការចរចាអស់រយៈពេលជាង ២ខែ ដែលគណបក្សប្រជាធិបតេយ្យសង្គម និង​គណបក្ស​​ស្តាំនិយម​សេរីនិយម បាន​ប្រឹង​ប្រែង​បង្កើត​រដ្ឋាភិបាលថ្មី លោកស្រី Frederiksen វ័យ ៤៨ឆ្នាំ ទទួលបានការគាំទ្រចាំបាច់ពីគណបក្សនានា នៅក្នុងសភា៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm