មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ការរក្សាស្ថានភាពនយោបាយបច្ចុប្បន្នឲ្យនៅដដែលនេះ គឺជារឿងដែលមានការទទួលខុសត្រូវបំផុតដែលកោះនេះអាចធ្វើបាន ដើម្បីធានាខ្សែច្រវាក់ផ្គត់ផ្គង់សកល ខណៈដែលខ្លួនធ្វើជាម្ចាស់ផ្ទះទទួលក្រុមហ៊ុនឈានមុខគេមួយចំនួនខាងបច្ចេកវិទ្យារបស់ពិភពលោក សម្រាប់ព្រឹត្តិការណ៍ Computex។

កោះតៃវ៉ាន់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បញ្ញាសិប្បនិម្មិត (AI) សកល សម្រាប់ក្រុមហ៊ុននានា ក្នុងនោះរួមទាំង Nvidia និង Apple ផងដែរ ហើយតំណែងរបស់ខ្លួន ត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក គឺ TSMC។

នៅឯពិធីបើកព្រឹត្តិការណ៍ Computex ក្នុងទីក្រុងតៃប៉ិ ជាកន្លែងដែលមេដឹកនាំនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនរបស់ពិភពលោកកំពុងជួបជុំគ្នា លោក Lai បានលើកឡើងថា៖ «នៅពេលដែលតម្រូវការ AI របស់ពិភពលោក កើនឡើង តម្រូវការ សម្រាប់កោះតៃវ៉ាន់ ដែលមានស្ថិរភាព គួរឲ្យទុកចិត្ត និងសមត្ថភាពទទួលខុសត្រូវ ក៏កើនឡើងដែរ»។
លោកបានសង្កត់ធ្ងន់ថា «រដ្ឋបាលនឹងការពារសន្តិភាព និងស្ថិរភាពយ៉ាងម៉ឺងម៉ាត់ នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយប្តេជ្ញារក្សាស្ថានភាពដដែលនេះ» ដោយលោកបានបន្ថែមថា នេះគឺជាការសន្យា ដែលការទទួសខុសត្រូវបំផុតរបស់កោះតៃវ៉ាន់ ចំពោះខ្សែច្រវាក់ផ្គត់ផ្គង់សកល៕