សម្ដេចតេជោ ផ្ដាំពួកប្រឆាំងជ្រុលនិយមក្រៅស្រុកថា បើអត់ពីត្រកូលហ៊ុន​ក៏មិនទាន់​ដល់​វេន​ត្រកូល សម ឬក្រុមប្រឆាំងជ្រុលនិយមមកដឹកនាំកម្ពុជាដែរ

2026/06/02 10:43:27 pm        234

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុម​ប្រឆាំង​ជ្រុល​និយម​នៅ​ក្រៅ​ស្រុក​ថា ​អ្នកណាក៏ដោយដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាល ដោយប្រាសចាកពីរដ្ឋធម្មនុញ្ញ «ងើប​មួយ​វាយ​មួយ គឺមិនលើកលែងឡើយ» ខណៈសម្ដេចបញ្ជាក់ថា ប្រសិនបើអត់ត្រកូល​ហ៊ុន​ក៏​មិន​ទាន់​ដល់​ពេលពួ​កត្រកូល សម ឬត្រកូលក្រុមជ្រុលនិយមក្រៅស្រុកមកដឹកនាំកម្ពុជាដែរ ពីព្រោះ​កម្ពុជា​មាន​កូន​ទេវតាច្រើនណាស់។

ក្នុងឱកាសអញ្ជើញទស្សនាអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅព្រឹកថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើទោះបីគ្មានសម្ដេចធិបតី ហ៊ុន ម៉ាណែត ឬត្រកូល ហ៊ុន ដឹកនាំប្រទេស ក៏មិនទាន់ដល់វេនត្រកូលសមនោះដែរ។

សម្ដេច​តេជោ បានព្រមានជាថ្មីទៅកាន់ក្រុមជ្រុលនិយមនៅក្រៅស្រុកថា «ងើបមួយ វៃមួយ» ចំពោះ​អ្នកណាក៏ដោយ ដែលបន្ដមហិច្ឆតាចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ដែលកំពុង​ដឹក​នាំ​ប្រទេស​នា​ពេល​បច្ចុប្បន្ននេះ។ សម្ដេចតេជោបានបន្តថា ការចង់ផ្ដួលរំលំត្រកូល «ហ៊ុន» ត្រូវបាន​សម្ដេច​តេជោ ​ហ៊ុន សែន ប្រដូចទៅនឹងការចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេ​ញ​ពី​ការ​បោះឆ្នោ​ត​របស់ឆន្ទៈរាស្ដ្រខ្មែរ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, អ្នកដែលអាចដឹកនាំប្រទេសកម្ពុជាបាន គឺសុទ្ធ​តែ​ត្រកូល​ទេវតា ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្ស​ដែល​កំពុង​កាន់​អំណាច​នា​ពេល​បច្ចុប្ប​ន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«ហើយអាអ្នកអាងអីឡើងផ្ដួលត្រកូល ហ៊ុន ផ្ដាំ​ហ្អែង​ឲ្យ​ហើយ​! អ្នកណាក៏ដោយដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាល ងើបមួយ វៃមួយ។ អ្នកដែលធ្វើ​នយោបាយ​ដោយ​សន្ដិវិធី ដោយមិនប៉ុនប៉ងផ្ដួលរំលំ ដោយមិនខុសរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិ​អ្នក​ឯង​។ ​សារជូនអ្នកឯងមិនច្រើនទេ ប៉ុន្ដែអ្នកឯងនៅតែបន្ដនិយាយផ្ដួលត្រកួល ហ៊ុន អញសូម​ប្រាប់​ទៅពួក​ឯងឲ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្អែងដែរ គឺមាន​តែ​ក្រុម​ហ្វូង​ទេ​វតា កូនទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចប្រទេសនេះ ហើយបើសិនជា ហ៊ុន ម៉ាណែត មិនអាចដឹកនាំប្រទេសបាន ឬគ្មានអ្នកណាក្នុងត្រកូល ហ៊ុន ក៏មិនទាន់​ដល់​វេន​អាត្រកូ​ល​សម នោះដែរ គឺមានតែត្រកូលទេវតា មានន័យថា នៅក្នុងគណបក្សប្រជាជនកម្ពុជា មិន​ទាន់​ដល់​វេនពួកហ្អែងនោះទេ»។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏ព្រមានកម្ទេចដោយមិនញញើតដៃ ក្នុងនាម​ជា​ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សកាន់អំណាចមួយ ប្រសិនបើក្រុមជ្រុលនិយមទាំងឡាយណា ដែល​ច​ង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្ដែប្រសិនបើអ្នកនយោបាយនោះ ធ្វើន​យោបាយ​ដោយ​គោរព​ទៅតាមរដ្ឋធម្មនុញ្ញ គឺសម្ដេចស្វាគមន៍ជានិច្ច៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        183
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm