ការិយាល័យតំណាង អ.ដ.ក. ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅខេត្តព្រះវិហារ ដើម្បីបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែជិតប្រជាពលរដ្ឋ!

2026/06/02 04:46:01 pm        103

ការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់ថា អ.ដ.ក. ប្រចាំខេត្តព្រះវិហារ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងបង្ខិតសេវាសម្រុះសម្រួលផ្សះផ្សាវិវាទឱ្យទៅដល់មូលដ្ឋានផ្ទាល់។ ពិធីនេះបានប្រព្រឹត្តទៅនៅអគារការិយាល័យថ្មី ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បាន​បង្ហាញ​នូវ​ក្តីសោមនស្សរីករាយ និង​សម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី ព្រមទាំងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដែលបានកំណត់យកខេត្តព្រះវិហារ ជាខេត្តគោលដៅក្នុងការបង្កើតឱ្យមានការិយាល័យតំណាងនេះឡើង។ ឯកឧត្តមអភិបាលខេត្តបានចាត់ទុកសមិទ្ធផលថ្មីនេះថា ជាវឌ្ឍនភាពមួយដ៏សំខាន់សម្រាប់ខេត្តព្រះវិហារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន តាមរយៈយន្តការសម្រុះសម្រួលផ្សះផ្សា ប្រកបដោយប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីសាធារណជន ស្របតាមចក្ខុវិស័យ និងការវិវត្តរបស់សង្គម-សេដ្ឋកិច្ចបច្ចុប្បន្ន។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិត ជិន ម៉ា​លីន បានគូសបញ្ជាក់យ៉ាងច្បាស់ពីសមត្ថកិច្ចសំខាន់ៗទាំងបីរបស់ការិយាល័យតំណាង អ.ដ.ក. ដែលរួមមាន ការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋដែលស្នើសុំសម្រុះសម្រួល ការធ្វើការសម្រុះសម្រួលដោះស្រាយវិវាទដោយផ្ទាល់ និងការសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីផ្សព្វផ្សាយអំពីយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. ព្រមទាំងបណ្តុះបណ្តាលជំនាញដោះស្រាយវិវាទជូនដល់មន្ត្រីថ្នាក់ក្រោមជាតិ។ទន្ទឹមនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងបង្កើនជំនឿទុកចិត្តលើយន្តការថ្មីនេះ ឯកឧត្តមបណ្ឌិតបានធ្វើការណែនាំ និងផ្តាំផ្ញើដល់ប្រធាន និងមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទទាំងអស់ ត្រូវបំពេញមុខងាររបស់ខ្លួនតាមការចាត់តាំងឱ្យបានម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវគោរពតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។ លើសពីនេះ មន្ត្រីគ្រប់រូបត្រូវខិតខំដុសខាត់សមត្ថភាពខ្លួនជាប់ជាប្រចាំ និងប្រើប្រាស់ចំណេះដឹង បទពិសោធន៍ទាំងឡាយ ដើម្បីដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយត្រឹមត្រូវ និងមានប្រសិទ្ធភាព ក្នុងនាមជាតួអង្គដ៏សំខាន់នៅក្នុងការពន្លត់ភ្លើងវិវាទរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ក៏បានសំណូមពរដល់រដ្ឋបាលខេត្តព្រះវិហារ សូមបន្តផ្តល់នូវការគាំទ្រ សម្របសម្រួល និងសហការជិតស្និទ្ធជាមួយការិយាល័យតំណាង អ.ដ.ក. ដើម្បីធានាឱ្យសេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ មានលក្ខណៈងាយស្រួល សម្បូរបែប ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅបង្កើតបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

គួរបញ្ជាក់ជូនផងដែរថា ផ្អែកលើស្នាដៃការងារល្អប្រសើរនាពេលកន្លងមក លោកស្រី ស ស៊ីយេត មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទជំនាន់ទី១ ត្រូវបានថ្នាក់ដឹកនាំ អ.ដ.ក. ផ្តល់ទំនុកចិត្ត និងចាត់តាំងឱ្យមកបំពេញភារកិច្ចជាប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តព្រះវិហារ នាពេលនេះតែម្តង៕


អត្ថបទដែលទាក់ទង

កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា
2026/06/02 06:12:57 pm        2
គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានបណ្តុះកូនឈើ បានចំនួនជាង៤លានដើម ក្នុងនោះដើមត្នោតចំនួនជាង១លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋ យកទៅដាំនៅតាមទីសាធារណៈ និងដាំស្តារព្រៃ
2026/06/02 05:14:29 pm        1
សម្ដេចតេជោ ហ៊ុន សែន ជ្រើសរើសយកទីតាំងអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ សម្រាប់​រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរដ្ឋសភា និងព្រឹទ្ធសភាអន្តរជាតិនៅខែសីហាខាងមុខនេះ
2026/06/02 05:06:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

2026/06/02 06:12:57 pm
​អាមេរិកបញ្ចេញរូបភាពរូងផ្លូវក្រោមដីដ៏ស្មុគស្មាញមួយប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀនពីម៉ិកស៊ិក
2026/06/02 06:02:34 pm
​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយថា សង្គ្រាមថ្មី ជាមួយសហរដ្ឋអាមេរិក គឺ​ «ចៀស​មិនរួច» ទេ
2026/06/02 06:00:44 pm
​UN ព្រមានពីហានិភ័យក្តៅខ្លាំងពីបាតុភូតអែល នីញ៉ូ និងជំរុញការត្រៀមខ្លួន
2026/06/02 05:58:39 pm
​ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Dnipro ប្រទេសអ៊ុយក្រែនសម្លាប់មនុស្ស ១១នាក់
2026/06/02 05:56:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/02 05:41:58 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/31 01:24:06 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/02 01:27:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/31 02:24:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am