អាមេរិកបញ្ចេញរូបភាពរូងផ្លូវក្រោមដីដ៏ស្មុគស្មាញមួយប្រើប្រាស់សម្រាប់រត់ពន្ធគ្រឿងញៀនពីម៉ិកស៊ិក

2026/06/03 01:02:34 am        90

ក្រុមអាជ្ញាធរសហរដ្ឋអាមេរិក និយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែនដ៏ស្មុគស្មាញមួយ ត្រូវបានប្រើប្រាស់ ដើម្បីរត់ពន្ធគ្រឿងញៀនចេញពីម៉ិកស៊ិក បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែរបស់ក្រសួងសន្តិសុខមាតុភូមិ នៅទីក្រុង San Diego ។

ផ្លូវរូងក្រោមដីនេះ មានប្រវែងប្រហែល ៥៨៩ម៉ែត្រ និងតភ្ជាប់ទីក្រុង Tijuana របស់ម៉ិកស៊ិកទៅកាន់ទីតាំងនៅជិតស្ថានីយឆ្លងកាត់ព្រំដែន ស្ថិតក្នុងទីក្រុង San Diego របស់សហរដ្ឋអាមេរិក ។ វាបំពាក់ដោយជញ្ជាំងដ៏រឹងមាំ អគ្គិសនី រន្ធខ្យល់ ប្រព័ន្ធផ្លូវដែក និងចំណុចខ្លះមានកម្ពស់រហូតដល់ ៤ម៉ែត្រកន្លះ ។

ក្រុមអ្នកស៊ើបអង្កេតនិយាយថា ច្រកចេញនៅទីក្រុង San Diego ត្រូវបានបិទនៅក្រោមហាងលក់រាយមួយកន្លែង ដែលអាចចូលដល់តាមជណ្តើរ ។

ចំណែកឯជនសង្ស័យ ៤នាក់ ត្រូវបានចោទប្រកាន់ ជុំវិញប្រតិបត្តិការនេះ បន្ទាប់ពីក្រុមអាជ្ញាធររឹបអូសបានគ្រឿងញៀនប្រភេទកូកាអ៊ីនរាប់ពាន់តោន ដែលមានតម្លៃប្រហែល ៤៥លានដុល្លារ ។

ការិយាល័យមេធាវីស្រុកសហរដ្ឋអាមេរិកនៅរដ្ឋ California បានថ្លែងនៅក្នុងការបញ្ចេញព័ត៌មានកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦ថា ផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែន ត្រូវបានរកឃើញចេញពីទីក្រុង Tijuana របស់ម៉ិកស៊ិក ទៅកាន់ហាងលក់រាយមួយកន្លែង ស្ថិតនៅជិតកំពង់ផែ Otay Mesa របស់ទីក្រុង San Diego ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        1
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        76
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm