សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា កូរ៉េខាងជើងបានប្រារព្ធទិវាកុមារអន្តរជាតិកាលពីថ្ងៃចន្ទ ជាមួយនឹងកុមារក្នុងស្រុក និងកុមារអន្តរជាតិ ក្នុងទីក្រុងព្យុងយ៉ាង ។
រូបភាពវីដេអូឃ្លីបផ្តល់ជូនដោយ KCNA នៅថ្ងៃអង្គារនេះ ដែលទីភ្នាក់ងារព័ត៌មានរ៉យទ័រពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបាននោះ ឃើញកុមារលេងល្បែងប្រពៃណីកូរ៉េ រួមទាំងការលោតអន្ទាក់ ល្បែងទាញព្រ័ត្រ និងរាំជារង្វង់ ។

KCNA រាយការណ៍ថា ក្រុមន្រ្តីជាន់ខ្ពស់មកពីគណបក្សកាន់អំណាច និងអង្គការជាច្រើន មន្រ្តីការទូតបរទេសនៅកូរ៉េខាងជើង គណៈប្រតិភូសិស្សសាលាកូរ៉េមកពីជប៉ុន និងពលរដ្ឋកូរ៉េនៅបរទេស បានចូលរួមទិវាមួយនេះ ។
KCNA រាយការណ៍ទៀតថា លោក Jon Hyang Sun គឺជាប្រធានគណៈកម្មាធិការកណ្តាលសហជីពស្រ្តីសង្គមនិយមកូរ៉េ និយាយថា កុមារនៅក្នុងប្រទេសមួយនេះ ត្រូវបានគេចាត់ទុកថាជារតនៈសម្បត្តិដ៏មានតម្លៃ ហើយនិងចាត់ទុកលោក Kim Jong Un ថាជាបិតារបស់កុមារទាំងអស់ ៕
