ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និយាយថា អ៊ុយក្រែនបានបើកទំព័រថ្មីនៃឧក្រិដ្ឋកម្មជាមួយនឹងការវាយប្រហារលើអន្តេវាសិកដ្ឋានមួយកន្លែង ស្ថិតក្នុងតំបន់ភាគឦសាន Luhansk និងអគារផ្ទះល្វែងមួយខ្នង ស្ថិតនៅតំបន់ Kherson របស់អ៊ុយក្រែន ដែលគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី ។

លោក Putinនិយាយថា ការប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតលើកុមារ និងយុវជននៅសាកលវិទ្យាល័យគ្រូបង្រៀន ស្ថិតក្នុងទីក្រុង Starobilsk ហើយនិងទីក្រុង Henichesk ថ្នាក់ដឹកនាំទីក្រុងគីវ បានសម្រេចចិត្តបើកទំព័រថ្មីនៅក្នុងឧក្រិដ្ឋកម្មរបស់ពួកគេ ។
លោកបន្តថា ពួកយើងនឹងពិភាក្សាលើវិធីសាស្រ្តជួយ និងការគាំទ្រត្រូវផ្តល់ជូនសាច់ញាតិអ្នកដែលត្រូវបានសម្លាប់ និងអ្នកដែលបានរងផលប៉ះពាល់ដោយសារឧក្រិដ្ឋកម្មបង្ហូរឈាមនេះ ធ្វើឡើងដោយរបបយោធាអ៊ុយក្រែន កាលពីថ្ងៃទី ២២ ខែឧសភា ក្នុងទីក្រុង Starobilsk ស្ថិតនៅតំបន់ Luhansk ។
គួរឲ្យដឹងថា ការវាយប្រហារយានដ្រូនលើទីក្រុង Starobilsk កាន់កាប់ដោយរុស្ស៊ី បានសម្លាប់មនុស្ស ២១នាក់ កាលពីចុងខែឧសភា ខណៈការវាយប្រហារយានដ្រូនលើអគារផ្ទះល្វែងនៅទីក្រុង Henichesk កាន់កាប់ដោយរុស្ស៊ី បានសម្លាប់កុមារម្នាក់ និងមនុស្ស ១១នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃអាទិត្យ ៕
