ប្រធានាធិបតីកូរ៉េខាងត្បូង សន្យាចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើ​អ្នកផ្សព្វផ្សាយព័ត៌មានមិន​ពិត​

2026/06/03 01:46:30 am        34

 ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung នៅ​ថ្ងៃអង្គារ បានអំពាវនាវឲ្យ​ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ចំពោះបុគ្គលមាន​ចេតនាផ្សព្វផ្សាយការអះអាងមិនពិតតាមប្រព័ន្ធអ៊ីនធឺណិត ដែល​ថា រដ្ឋាភិបាលនឹងបង្ខំប្រជាជនលក់ប្រាក់ដុល្លារអាមេរិករបស់ពួកគេ។

តាម​រយៈ​ការបង្ហោះមួយនៅលើវេទិកាបណ្ដាញ​សង្គម X លោក Lee បានឆ្លើយតបទៅនឹងរបាយការណ៍ដែលថា នគរបាល​បានកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ១០​រូប​ដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយការអះអាងមិនពិត ដែល​ថា អាជ្ញាធរមានគម្រោងចេញបទបញ្ជាបន្ទាន់តម្រូវឲ្យ​ពលរដ្ឋលក់ភាគហ៊ុនប្រាក់ដុល្លាររបស់ពួកគេ ក្នុង​ពេលមានក្ដី​បារម្ភ អំពីសេដ្ឋកិច្ច ដែល​ទាក់ទងនឹងភាពតានតឹង នៅតំបន់​មជ្ឈិមបូព៌ា។

តាម​រយៈ​សំណេរ​របស់​លោក លោក​ Lee បានលើកឡើង​ថា៖ «ទង្វើនៃការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា និងការ​បង្កឲ្យ​មានការភាន់ច្រឡំក្នុងសង្គម និងការខូចខាតសេដ្ឋកិច្ច គួរតែត្រូវបានកំណត់អត្តសញ្ញាណ និងផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ​»។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលត្រូវ​បាន​ដកស្រង់ដោយប្រធានាធិបតី បាន​ឲ្យ​ដឹង​ថា អ្នកស៊ើបអង្កេត បានតាមដានគណនីអនឡាញចំនួន ១៤ និងបានកំណត់អត្តសញ្ញាណម្ចាស់គណនី ១០​នាក់ ដែលភ្ជាប់ទៅនឹងការបង្ហោះទាំងនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm