អ៊ីរ៉ង់៖ កងកម្លាំងប្រដាប់អាវុធ ត្រៀមខ្លួន «ល្អ​ជាងពី​មុន​ច្រើន​ណាស់​» បើមានសង្គ្រាម​ថ្មី​ជាមួយអាមេរិក

2026/06/03 02:00:02 am        53


អ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) នៅ​ថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការត្រៀមខ្លួនរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនាពេលបច្ចុប្បន្ននេះ «គឺល្អ​ប្រសើរ​ច្រើនណាស់​ជាងអតីតកាល» ដោយអះអាងថា ទីក្រុងតេអេរ៉ង់នឹងប្រើប្រាស់អាវុធប្រភេទ «ផ្សេងៗគ្នា» ក្នុងករណីមានសង្គ្រាមឡើងវិញជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវ​បាន​ចុះ​ផ្សាយ​ដោយទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Tasnim លោក Sardar Mohebbi បានប្រាប់​ឲ្យ​ដឹង​ថា៖ «ហេតុផលដ៏ល្អបំផុត សម្រាប់បញ្ហានេះ គឺថា ទោះបីជាមានការប្រើប្រាស់សមត្ថភាពដ៏ច្រើនរបស់ខ្លួន ទាំង​ផ្លូវ​គោក​ ទឹក​ និងអាកាសក៏ដោយ ក៏​សហរដ្ឋ​អាមេរិក មិនអាចធ្វើ​ឲ្យ​ច្រកសមុទ្រ Hormuz ចេញពីការគ្រប់គ្រងរបស់អ៊ីរ៉ង់បានឡើយ​ សូម្បីតែត្រឹម​រយៈ​ពេល ២-៣នាទីក្ដី​»។

លោក Mohebbi បានបន្ត​ថា ទីក្រុងតេអេរ៉ង់ត្រៀមខ្លួនរួចជាស្រេច សម្រាប់ «សេណារីយ៉ូដែលអាចកើតមាន​ទាំងអស់» ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន «មិន​អាច​សម្រេចបាន​គោលដៅរបស់ខ្លួន» នៅច្រកសមុទ្រ Hormuz អំឡុងជម្លោះជុំចុងក្រោយនេះ។

គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ ទីក្រុងតេអេរ៉ង់បានសងសឹកដោយការវាយប្រហារដែលកំណត់គោលដៅលើអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក នៅឈូងសមុទ្រពែក្ស រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        110
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        148
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm