របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា

2026/06/03 03:20:55 am        44


យោងតាមសេចក្តីព្រាងសេចក្តីសន្និដ្ឋាន សម្រាប់កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប (EU) ថ្ងៃទី ១៨-១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដែលត្រូវ​បានឃើញមុនកិច្ច​ពិភាក្សា ក្នុងចំណោមរដ្ឋជាសមាជិក​ បាន​បង្ហាញ​ថា EU កំពុងពិចារណាដាក់ទណ្ឌកម្ម លើរដ្ឋមន្ត្រីអ៊ីស្រាអែលដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យ​មានការរំលោភសិទ្ធិមនុស្ស បន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមកង​នាវាមនុស្សធម៌ឆ្ពោះទៅកាន់តំបន់​ហ្កាហ្សា។

ទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេស​អ៊ីតាលី បានរាយការណ៍នៅថ្ងៃអង្គារ (ទី២ ខែមិថុនា ឆ្នាំ២០២៦) នេះថា ចំណុចទី២២ ពាក់​ព័ន្ធ​នឹង​ផ្នែកតំបន់​មជ្ឈិមបូព៌ា ចែងថា ក្រុមប្រឹក្សាអឺរ៉ុប «ថ្កោលទោសការប្រព្រឹត្តិ​យ៉ាង​អាក្រក់ដែលធ្វើ​​ទៅលើអ្នកជាប់ឃុំ បន្ទាប់ពីមាន​ការស្ទាក់ចាប់ក្រុមនាវាមនុស្ស​ធម៌​ Global Sumud នៅក្នុងដែនទឹកអន្តរជាតិ»។

សេចក្តីព្រាងនេះក៏អំពាវនាវឲ្យ​ក្រុមប្រឹក្សា EU «បន្តការងាររបស់ខ្លួន លើវិធានការរឹតបន្តឹង ​ប្រឆាំងនឹងរដ្ឋមន្ត្រីនិយមជ្រុល​ដែលញុះញង់ និងជំរុញ​ឲ្យ​មាន​ការរំលោភសិទ្ធិមនុស្សបែបនេះ»។ យ៉ាង​ណាក្ដី អត្ថបទនេះនៅតែស្ថិតក្រោមការពិភាក្សា ក្នុងចំណោមតំណាងអចិន្ត្រៃយ៍នៃរដ្ឋជាសមាជិកចំនួន ២៧ របស់ EU ហើយអាចត្រូវបានកែប្រែ មុនដល់​កិច្ចប្រជុំកំពូល។

គួរបញ្ជាក់​ថា សំណើនេះធ្វើឡើងបន្ទាប់ពីមាន​ការវាយប្រហាររបស់អ៊ីស្រាអែល លើកង​នាវាមនុស្សធម៌ Global Sumud ដែល​កំពុង​ធ្វើ​ដំណើរឆ្ពោះទៅកាន់តំបន់​ហ្កាហ្សា នៅក្នុងដែនទឹកអន្តរជាតិ។

រូបភាព​វីដេអូដែលចេញផ្សាយដោយអាជ្ញាធរអ៊ីស្រាអែល និងត្រូវបានចែកចាយយ៉ាងទូលំទូលាយតាមប្រព័ន្ធ​អ៊ីនធឺណិត បានបង្ហាញឲ្យ​ឃើញ​រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ដើរក្នុងចំណោមសកម្មជនដែលត្រូវបានឃុំខ្លួន ដោយ​ពួកគេ​កំពុងលុតជង្គង់ជាជួរ ហើយ​ដៃត្រូវបានចងដោយខ្សែរ៉ូត។ វីដេអូនេះបានបង្កឲ្យ​មានការរិះគន់ ពីអង្គការសិទ្ធិមនុស្ស និងរដ្ឋាភិបាលជាច្រើន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm