កូដកម្មរថភ្លើងក្រោមដី បានធ្វើឲ្យអាក់ខានដល់ការធ្វើដំណើរនៅទូទាំងទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស នាថ្ងៃអង្គារនេះ ស្របពេលអ្នកបើកបរ ធ្វើកូដកម្មរយៈពេល ២៤ម៉ោង នៅក្នុងជម្លោះជុំវិញការផ្លាស់ប្តូរម៉ោងធ្វើការស្នើសុំ ។
អ្នកធ្វើដំណើរពេលព្រឹក បាននាំគ្នាជ្រក និងជួបជុំគ្នាតាមចំណតរថយន្តក្រុង ពេលដែលភ្លៀងធ្លាក់នៅទីក្រុងមួយនេះ ។
សេវាកម្មរថភ្លើងក្រោមដីដែលមិនរងផលប៉ះពាល់ ពេញដោយអ្នកដំណើរ ក្នុងនោះការពន្យាពេលសេវាកម្ម ត្រូវបានរាយការណ៍ផងដែរ ស្របពេលដែលអ្នកដំណើរស្វែងរកផ្លូវជម្រើសផ្សេង ។
ក្រុមហ៊ុនដឹកជញ្ជូននៅទីក្រុងឡុងដ្រ៍ និយាយថា ពួកគេមានការខកចិត្តជាខ្លាំង ពេលដែលសហជីបបន្តសកម្មភាពបែបនេះ បើទោះបីជាមានការធានាចំពោះកិច្ចព្រមព្រៀងការងារថ្មីក៏ដោយ ។
ការអាក់ខានបន្ថែមទៀត ត្រូវបានគេរំពឹងថានឹងកើតមានឡើងផងដែរ ក្នុងនោះការធ្វើកូដកម្មស្រដៀងគ្នានេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែមិថុនា ៕