អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​

2026/06/03 04:16:00 pm        139

យោធាសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាសប្ដាហ៍នេះ​​ ខ្លួនបាន «កម្ចាត់» ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់អ៊ីរ៉ង់ជាបន្តបន្ទាប់នៅក្នុងឈូងសមុទ្រ និងបានវាយប្រហារការពារខ្លួនលើកោះ Qeshm របស់អ៊ីរ៉ង់។​​​

ទី​​បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom)ក៏បានបដិសេធការអះអាងរបស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ផងដែរ​ដែល​ថា អ៊ីរ៉ង់​​បានវាយប្រហារទីស្នាក់ការកណ្តាលនៃកងនាវាទីប្រាំរបស់កងទ័ពជើងទឹកអាមេរិកនៅក្នុងប្រទេសបារ៉ែន និងមូលដ្ឋានទ័ពអាកាសដាច់ដោយឡែកមួយនៅក្នុងតំបន់។

Centcom បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅកាន់ប្រទេសជិតខាងក្នុងតំបន់។ ទោះជាយ៉ាងណាក៏ដោយ មីស៊ីលទាំងអស់មិនបានវាយប្រហារគោលដៅដែលពួកគេបានគ្រោងទុកនោះទេ»។​

មីស៊ីលអ៊ីរ៉ង់ពីរគ្រាប់ដែលបាញ់ទៅលើប្រទេសកូ​​វ៉ែតបានធ្លាក់ភ្លាមៗ​​ ឬបែកខ្ទេចខ្ទីនៅលើអាកាស​​ ហើយមីស៊ីលបីគ្រាប់ដែលបាញ់ទៅលើប្រទេសបារ៉ែនត្រូវបានស្ទាក់ចាប់ភ្លាមៗ ​ដោយកងកម្លាំងការពារដែនអាកាសអាមេរិក និងបារ៉ែន។​

យោធាកូ​វ៉ែតបាននិយាយថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ខ្លួនកំពុងស្ទាក់ចាប់ការវាយប្រហារដោយមីស៊ីល និងយានដ្រូន​របស់​សត្រូវ។

Centcom បាននិយាយថា​ យោធាអាមេរិកក៏បានបាញ់ទម្លាក់យានដ្រូន​​វាយប្រហារចំនួនបីគ្រឿងដែលត្រូវបានបាញ់ដោយអ៊ីរ៉ង់ «ឆ្ពោះទៅរកនាវិកស៊ីវិលដែលកំពុងឆ្លងកាត់ដែនទឹកក្នុងតំបន់ដោយស្របច្បាប់​ផងដែរ​។

ទី​​បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ខាងលើ​​បាននិយាយថា ការវាយប្រហារទាំងនោះបានកំណត់គោលដៅលើ «ស្ថានីយត្រួតពិនិត្យលើ​ដីរបស់​យោធាអ៊ីរ៉ង់» នៅលើកោះនេះ ដោយបន្ថែមថា គ្មានបុគ្គលិកអាមេរិកណាម្នាក់រងរបួសនោះទេ៕


អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm