នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានចែករំលែកការបង្ហោះសារដ៏វែងនៅលើបណ្តាញ X ដោយនិយាយអំពី «ផែនការធំ» ដើម្បីពង្រឹងភាគខាងជើងប្រទេសអ៊ីស្រាអែល ក្នុងពេលមានការវាយប្រហារដោយយានដ្រូនជាបន្តបន្ទាប់ឆ្លងកាត់ព្រំដែនពីប្រទេសលីបង់។

លោក Netanyahu បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋាភិបាលថា ផែនការ «ពង្រឹង» ក្នុងចម្ងាយរហូតដល់៧គីឡូម៉ែត្រពីព្រំដែនប្រទេសលីបង់ គឺជា «ការបន្ថែមទៅលើសន្តិសុខ» នៅក្នុងការតតាំងដ៏សំខាន់ដែលយើងកំពុងធ្វើប្រឆាំងក្រុមហេសបូឡា»។

លោក Netanyahu បាននិយាយបន្ថែមថា រដ្ឋាភិបាលអ៊ីស្រាអែល កំពុងវិនិយោគទឹកប្រាក់២០ពាន់លានដុល្លារ ដើម្បី «ស្តារឡើងវិញទាំងសន្តិសុខ និងវិបុលភាព» ដល់តំបន់នោះ ដោយប្រៀបធៀបផែនការទៅនឹងតំបន់ភាគខាងត្បូងជាប់ព្រំដែនជាមួយតំបន់ហ្កាហ្សា ដែលលោកបាននិយាយថា បច្ចុប្បន្នកំពុងទទួលបាន «វិបុលភាពយ៉ាងខ្លាំង»។