លោក Rubio៖ ប្រទេសយ៉ាងហោចណាស់៥ បើកទូលាយសម្រាប់ការទទួលយកពលរដ្ឋអាហ្វហ្គានីស្ថានដែលជាប់គាំងខ្លួន

2026/06/03 06:36:04 pm        45

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារ ទី២ ខែមិថុនា ថា រដ្ឋបាលលោក Trump មិនចង់បង្ខំពលរដ្ឋអាហ្វហ្គានីស្ថានដែលបច្ចុប្បន្នជាប់គាំងខ្លួននៅក្នុងប្រទេសកាតា ឱ្យវិលត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញទេ និងបានពិភាក្សាជាមួយប្រទេសយ៉ាងហោចណាស់ចំនួន៥ ដែលបើកទូលាយសម្រាប់ការទទួលយកពួកគេ។

មនុស្សជាង១.១០០នាក់ត្រូវបានឃុំខ្លួននៅអតីតជំរំមូលដ្ឋានកងទ័ពអាមេរិក As Sayliyah (CAS) ចាប់តាំងពីដើមឆ្នាំមុន នៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីគណបក្សសាធារណរដ្ឋ លោក Donald Trump បានបញ្ឈប់ការតាំងលំនៅថ្មីសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានជាអ្នកដែលព្រួយបារម្ភការសងសឹកពីអាជ្ញាធរតាលីបង់ ចំពោះទំនាក់ទំនងរបស់ពួកគេជាមួយយោធាសហរដ្ឋអាមេរិក។

លោកRubio ត្រូវបានដាក់សម្ពាធដោយសមាជិកសភាគណបក្សប្រជាធិបតេយ្យ លោកស្រី Grace Meng លើមូលហេតុដែលរដ្ឋបាលលោក Trump អនុញ្ញាតឱ្យពលរដ្ឋអាហ្វ្រិកខាងត្បូងស្បែកសរាប់ពាន់នាក់ចូលសហរដ្ឋអាមេរិកជាជនភៀសខ្លួន ខណៈបដិសេធការចូលចំពោះពលរដ្ឋអាហ្វហ្គានីស្ថាន ដែលត្រូវបានត្រួតពិនិត្យច្បាស់លាស់រួចហើយ។

លោក Rubio បាននិយាយថា ពលរដ្ឋអាហ្វ្រិកខាងត្បូងស្បែកសមានសមត្ថភាព «រួមបញ្ចូល» ទៅក្នុងសង្គមអាមេរិកបានល្អប្រសើរជាង។ លោក Rubio បាននិយាយថា «វាស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់យើង យើងអនុញ្ញាតឱ្យមនុស្សជាច្រើននៅក្នុងប្រទេសរបស់យើង គឺជាអ្នកដែលអាចរួមបញ្ចូលបានទៅក្នុងសង្គម»។


អត្ថបទដែលទាក់ទង

លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        2
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        25
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ

2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm