WHO៖ ករណីសង្ស័យមានជំងឺអេបូឡាធ្លាក់មកត្រឹម១១៦ ករណីក្រោយមនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដាន

2026/06/03 06:43:45 pm        153

អង្គការសុខភាពពិភពលោក(WHO)បាននិយាយថា មានករណីឆ្លងជំងឺអេបូឡាចំនួន ៣២១ ករណីដែលត្រូវបានបញ្ជាក់នៅក្នុងការផ្ទុះឡើងនៃជំងឺនេះនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងករណីសង្ស័យឆ្លងចំនួន ១១៦ ករណី ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងនៃចំនួនករណីសង្ស័យ ខណៈ មនុស្សរាប់រយនាក់ត្រូវបានដកចេញពីការតាមដានបន្ទាប់ពីការស៊ើបអង្កេត។

ទីភ្នាក់ងារនេះបាននិយាយកាលពីថ្ងៃអង្គារ ២មិថុនា សប្ដាហ៍នេះថា មានអ្នកស្លាប់ចំនួន ៤៨ នាក់ និងមនុស្ស ៦ នាក់បានជាសះស្បើយនៅក្នុងប្រទេសកុងហ្គោ។ក្រុមអាជ្ញាធរកុងហ្គោបានចេញផ្សាយចំនួនករណីឆ្លងថ្មីជាលើកដំបូងកាលពីថ្ងៃចន្ទ។

អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក លោក Christian Lindmeier បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា នៅប្រទេសអ៊ូហ្គង់ដា មានករណីឆ្លងដែលបានបញ្ជាក់ចំនួន ៩ នាក់ និងការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះម្នាក់។ ក្រោយមកកាលពីថ្ងៃអង្គារ ក្រសួងសុខាភិបាលអ៊ូហ្គង់ដាបានបញ្ជាក់ករណីឆ្លងថ្មីចំនួន ៦ ករណីទៀតនៃជំងឺអេបូឡា ដោយឱ្យចំនួនឆ្លងសរុបដែលបានបញ្ជាក់នៅក្នុងប្រទេសនេះកើនឡើងដល់ ១៥ ករណី។ ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គម X របស់ខ្លួនថា ករណីឆ្លងទាំង ៦ ត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកដែលបានប៉ះពាល់ជាមួយបុគ្គលដែលបានបញ្ជាក់ថាមានផ្ទុកជំងឺអេបូឡាផ្សេងទៀត។

អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា មានករណីសង្ស័យឆ្លងចំនួន ៩០៦ ករណីនៃមេរោគអេបូឡា Bundibugyo នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រួមទាំងការស្លាប់ដែលសង្ស័យចំនួន ២២៣ នាក់ដែលកំពុងត្រូវបានស៊ើបអង្កេត។ ក្រោយមក លោក Jean Kaseya អគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក បាននិយាយនៅក្នុងអត្ថបទរបស់សារព័ត៌មាន Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ករណីសង្ស័យឆ្លងជាង ១.១០០ ករណីកំពុងត្រូវបានស៊ើបអង្កេត៕


អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        3
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm