UN ស្នើជម្រើសដើម្បីជួយបញ្ចប់ជម្លោះអ៊ីស្រាអែល-ក្រុមហេសបូឡា បន្ទាប់ពីកងកម្លាំងរក្សាសន្តិភាពចាកចេញពីលីបង់

2026/06/03 09:20:45 pm        66

ប្រមុខអង្គការសហប្រជាជាតិបានស្នើជម្រើសបីដើម្បីជួយបញ្ចប់ជម្លោះរាប់ទសវត្សរ៍រវាងក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ នៅប្រទេសលីបង់ និងអ៊ីស្រាអែល នៅពេលដែលបេសកកម្មរក្សាសន្តិភាពរបស់UN ដែលមានសមាជិក ៨.១០០នាក់ នៅភាគខាងត្បូងប្រទេសនេះ ត្រូវបញ្ចប់ នៅថ្ងៃទី ៣១ ខែធ្នូ។

ជម្រើសទាំងអស់ដែលបានបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខ UN ដោយលោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស នឹងបន្តការត្រួតពិនិត្យយោធារបស់អង្គការសហប្រជាជាតិលើព្រំដែនរវាងអ៊ីស្រាអែល និងលីបង់គាំទ្រកងកម្លាំងលីបង់ក្នុងការដាក់ពង្រាយទូទាំងប្រទេសនេះ និងពង្រឹងកិច្ចខិតខំប្រឹងប្រែងនយោបាយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលនៅតែបន្តកើតមាន ទោះបីជាមានបទឈប់បាញ់ដែលមានតែឈ្មោះក៏ដោយ។

កងកម្លាំងរក្សាសន្តិភាពរបស់UN បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតាមដានស្ថានភាពសន្តិសុខ នៅភាគខាងត្បូងប្រទេសលីបង់ ដែលជាបន្ទាយរបស់ក្រុមហេសបូឡា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កងកម្លាំងរក្សាសន្តិភាពចំនួន ៦នាក់ ត្រូវបានសម្លាប់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ដោយអនុលោមតាមការទាមទារពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន គឺអ៊ីស្រាអែល ក្រុមប្រឹក្សាសន្តិសុខ បានបោះឆ្នោតជាឯកច្ឆន្ទ ក្នុងខែសីហា ឆ្នាំ២០២៥ ដើម្បីបញ្ចប់បេសកកម្មរក្សាសន្តិភាពដែលគេស្គាល់ថា UNFIL និងបានស្នើសុំឲ្យលោក ហ្គុយតឺរេស បង្ហាញជម្រើសសម្រាប់ការអនុវត្តសេចក្តីសម្រេចឆ្នាំ ២០០៦ ដែលបានបញ្ចប់សង្គ្រាមរយៈពេលមួយខែរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm