មូស្គូ៖ រុស្ស៊ីត្រៀមធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអាមេរិកឡើងវិញ ប្រសិនបើផលប្រយោជន៍របស់ខ្លួនត្រូវបានគោរព

2026/06/03 09:23:06 pm        67

ប្រធាននាយកដ្ឋានអាត្លង់ទិកខាងជើងនៃក្រសួងការបរទេសរុស្ស៊ី លោក Alexander Gusarov បាននិយាយថា ទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅរកការធ្វើឲ្យទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោនមានប្រក្រតីភាពឡើង ដរាបណាផលប្រយោជន៍របស់ខ្លួន ត្រូវបានគោរព ហើយកិច្ចការផ្ទៃក្នុងរបស់ខ្លួន មិនត្រូវបានជ្រៀតជ្រែក។

លោក Alexander Gusarov បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តីកិច្ចការអន្តរជាតិថា៖ «ជាការពិតណាស់ ទាក់ទងនឹងលទ្ធផលជាក់ស្តែង វិធីសាស្ត្រដ៏ទំនើបដែលកំពុងលេចចេញក្នុងការស្តារឡើងវិញនូវទំនាក់ទំនង មិនទាន់ត្រូវបានសាកល្បងនៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ មិនថាផ្លូវនេះវែងឆ្ងាយ និងលំបាកប៉ុនណានោះទេ យើងត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្ពោះទៅមុខ ដរាបណាភាគីទាំងពីរ ប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាននៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង»។

លោក Gusarov បាននិយាយថា ចាប់តាំងពីឡើងកាន់អំណាចមក ថ្នាក់ដឹកនាំអាមេរិកបច្ចុប្បន្នបានប្រកាសពីចេតនា «កែប្រែអាកប្បកិរិយាប្រឈមមុខដាក់គ្នា និងមនោគមវិជ្ជាខ្លាំង» របស់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូបៃ ដិន (Joe Biden)។ លោកបានបន្ថែមថា៖«ការសន្ទនាដែលមានតុល្យភាព និងជាក់ស្តែង បានក្លាយជាបទដ្ឋាន ទោះបីជានៅមានការខ្វែងគំនិតជាច្រើន ដែលនៅសេសសល់ក៏ដោយ។ ទំនាក់ទំនងទ្វេភាគីដែលមានប្រយោជន៍មួយចំនួន បានកើតឡើង រួមទាំងនៅកម្រិតខ្ពស់បំផុតផងដែរ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        68
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm