ជប៉ុនបដិសេធការទាមទាររបស់កោះ​តៃវ៉ាន់ សម្រាប់ការពិភាក្សា​ ជុំវិញការកំណត់ព្រំដែនជាមួយហ្វីលីពីន

2026/06/03 10:38:11 pm        47

នៅថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះ ​ជប៉ុន​បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការទាមទាររបស់កោះ​តៃវ៉ាន់ សម្រាប់ការពិគ្រោះយោបល់ ពាក់​ព័ន្ធ​នឹង​​ការចរចាទ្វេភាគីដែលបានគ្រោងទុករបស់ប្រទេសនេះ​​​​ជាមួយហ្វីលីពីន ស្ដី​ពី​ការកំណត់ព្រំដែនសមុទ្រ ខណៈដែលអ្នកនាំពាក្យជាន់ខ្ពស់​របស់​រដ្ឋាភិបាល បានបញ្ជាក់ជាថ្មីនូវទស្សនៈរបស់ទីក្រុងតូក្យូថា នឹងមិនមានបញ្ហាអ្វីក្រោមច្បាប់អន្តរជាតិឡើយ​។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី លោក Minoru Kihara បានប្រាប់សន្និសីទសារព័ត៌មានថា កិច្ចព្រមព្រៀងណាមួយដែលអាចធ្វើទៅបាន ស្ដី​ពី​ការកំណត់ព្រំដែន នឹងគ្រាន់តែ «កំណត់សិទ្ធិ និងកាតព្វកិច្ចរបស់ជប៉ុន និងហ្វីលីពីន ហើយហេតុ​ដូច្នេះ វានឹងមិនមានចំណង​ផ្លូវ​ច្បាប់លើភាគីទី៣ ណាមួយឡើយ»។

លោក Kihara បានធ្វើអត្ថាធិប្បាយបែបនេះ នៅពេលត្រូវ​បាន​សួរ អំពីការកត់សម្គាល់របស់អ្នកនាំពាក្យរបស់​ស្ថាប័ន​ការបរទេសកោះ​តៃវ៉ាន់ លោក​ Hsiao Kuang-wei កាលពីថ្ងៃទី២ ខែមិថុនា ដែលបានជំរុញឲ្យ​ទីក្រុងតូក្យូ និងម៉ានីល ពិគ្រោះយោបល់ជាមួយទីក្រុងតៃប៉ិ ដោយលើកឡើងថា តំបន់នេះដែល​ទំនង​ត្រូវ​ចរចាកំណត់ព្រំដែនរបស់ភាគីទាំង២ ត្រួតស៊ី​គ្នា​ជាមួយនឹងដែនទឹកដែលកោះ​តៃវ៉ាន់មាន «សិទ្ធិ និងផលប្រយោជន៍»។

គួរ​បញ្ជាក់ថា អំឡុង​កិច្ចប្រជុំ នៅទីក្រុងតូក្យូកាល​ពី​ថ្ងៃទី២៨ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានយល់ព្រមចាប់ផ្តើមការ​ចរចា ដើម្បីកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់​បាតសមុទ្រ​ រវាងប្រទេសទាំង២ «ស្របតាមច្បាប់អន្តរជាតិ»៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm