ចិន៖ លោក Xi Jinping ប្រធានាធិបតីចិនបានថ្លែងថា រដ្ឋាភិបាលរបស់លោកគាំទ្រឲ្យមានការចរចា និងជំទាស់នឹងការប្រើមធ្យោបាយដាក់សម្ពាធទណ្ឌកម្មក្នុងការដោះស្រាយជម្លោះអន្តរជាតិ ការធ្វើអត្ថាធិប្បាយនេះត្រូវគេមើលឃើញថា ជាការបញ្ជាក់យ៉ាងច្បាស់ថា ចិននៅតែប្រកាន់ជំហរមិនព្រមរិះគន់ចំពោះការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។
ទោះបីជាមានភស្តុតាងកាន់តែច្រើនបង្ហាញថា កងកម្លាំងរុស្ស៊ីបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក៏ដោយ ទីក្រុងប៉េកាំងបានទាត់ចោលក្ដីបារម្ភសង្គ្រាមរបស់ក្រុង Moscow លើប្រទេសជិតខាងរបស់ខ្លួន និងបានបោះឆ្នោតអនុបវាទ ឬបោះឆ្នោតគាំទ្ររុស្ស៊ីលើសំណើនានា មុនពេលអង្គការសហប្រជាជាតិប្រឆាំងដាច់អហង្ការ ចំពោះសកម្មភាពរបស់វិមានក្រឹមឡាំង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក៏បានជួយបន្ទរពីព័ត៌មានមិនពិតរបស់រុស្ស៊ីផងដែរ អំពីការវាយប្រហារលើអ៊ុយក្រែន និងការផលិតអាវុធជីវសាស្ត្រដោយរួមសហការជាមួយសហរដ្ឋអាមេរិក។ លោក Xi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនបានច្រានចោលគោលនយោបាយស្តង់ដារពីរ និងប្រឆាំងនឹងការប្រើប្រាស់ទណ្ឌកម្មឯកតោភាគី និងការប្រើប្រាស់សិទ្ធិអំណាចវាទីនិយមហួសព្រំដែន៕
អត្ថបទ៖ សុខមាន