អាជ្ញាកណ្ដាល​-​ចៅក្រម​អន្តរជាតិ​កម្ពុជា ១៥​រូប​នឹង​ចូលរួម​កាត់ក្ដី​ក្នុង​ស៊ី​ហ្គេម​នៅ​វៀតណាម​

2022/04/22 05:27:28 pm        604

​ស៊ី​ហ្គេម៖ អាជ្ញាកណ្ដាល​-​ចៅក្រម​អន្តរជាតិ​កម្ពុជា​ចំនួន ១៥​នាក់លើ ១១​ប្រភេទ​កីឡាត្រូវបាន​សហព័ន្ធ​កីឡា​អន្ដរជាតិ តាម​ប្រភេទ​កីឡា​នីមួយៗ ក៏ដូចជា​ម្ចាស់ផ្ទះ​វៀតណាមអញ្ជើញ​ចូលរួម​កាត់សេចក្ដី​ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ទីក្រុង​ហាណូយនា​ខែឧសភា​ខាងមុខ។

នេះ​បើ​យោងតាម​លិខិត​ឧទ្ទេសនាម ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡាកាលពី​ថ្ងៃទី​១៨ ខែមេសា​ថ្មីៗ​កន្លងទៅ។​ ​អាជ្ញាកណ្ដាល​-​ចៅក្រម​អន្ដរជាតិ​របស់​កម្ពុជាទាំង ១៥​រូបដែល​នឹង​បំពេញបេសកកម្ម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នាពេលខាងមុខរួមមាន​៖ ​កីឡា​វ៉ូ​វី​ណា​មមាន​អាជ្ញាកណ្ដាល ២​រូបគឺ​លោក មេន វាសនា និង​លោកស្រី ម៉ៅ ម៉ូ​នី​តា​។​ ​កីឡាហែលទឹកមាន​អាជ្ញាកណ្ដាល ១​រូបគឺលោក នាង រិ​ទ្ធិ​យ៉ា​។​ ​កីឡា​កាយសម្ព័ន្ធមាន​ចៅក្រម ១​រូបគឺលោក សោ សុ​ផេង​។​ កីឡា​តេ​ក្វាន់​ដូ WT មាន​អាជ្ញាកណ្ដាល ១​រូបគឺលោក ឃឹម ស​ត្ថា​។​ ​កីឡា​គុន​ដាវមាន​អាជ្ញាកណ្ដាល ១​រូបគឺលោក សាន់ សុខ​សីហា​។​ កីឡាករ​យូ​ដូមាន​អាជ្ញាកណ្ដាល ១រូបគឺអ្នកស្រី ចាន់ ជៀន​។​ ​កីឡា​ចំបាប់មាន​អាជ្ញាកណ្ដាល ២​រូបគឺ​លោក នុត សេរី​រដ្ឋា និង​លោក យឹ​ង សុផាន់​ណា​រ៉ា​។​ ​កីឡា​កា​រ៉ា​តេមាន​អាជ្ញាកណ្ដាល ៣​រូបគឺ​លោក ប៉ែន រតនា​, លោក ថាំង វិបុល និង​លោកស្រី ជា ថា​រី​។​ ​កីឡាបាល់ទះមាន​អាជ្ញាកណ្ដាល ១​រូបគឺលោក ទែន ឡ​ន​។​ ​កីឡាបាល់បោះមាន​អាជ្ញាកណ្ដាល ១​រូបគឺកញ្ញា ឃួន ពិសី និង​កីឡា​កាយ​វប្បកម្មមាន​ចៅក្រម ១​រូបគឺ​លោក តឹក ប៊ុន​វី ដែលជា​ប្រធាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា។​

​គួរ​ដឹងថា កម្ពុជា​នឹង​ប្រតិភូ និង​អត្ត​ព​លិ​ក​សរុប ៥៥០​នាក់ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាមចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ ខាងមុខ។ ចំពោះ​វត្តមាន​របស់​អាជ្ញាកណ្ដាល​-​ចៅក្រម​កម្ពុជាដែល​ចូលរួម​កាត់សេចក្ដី​ក្នុង​ព្រឹត្តិការណ៍ ២​ឆ្នាំ​ម្ដងនេះត្រូវបាន​អ្នកជំនាញ​សម្លឹង​ឃើញ​ផលចំណេញ​មួយចំនួន ពិសេស​គឺ​ការរួមចំណែក​ជំរុញ​ការ​ផ្ដល់នូវ​តម្លាភាព និង​យុត្តិធម៌​កាន់តែ​ប្រសើរសម្រាប់​កីឡាករ​-​កីឡាការិនី​កម្ពុជាក្នុងការ​ប្រកួត​នីមួយៗ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm