​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា

2026/06/04 01:36:22 am        46

ប្រព័ន្ធ​ផ្សព្វផ្សាយ​ TVP World បាន​រាយ​ការ​ណ៍​នៅ​ថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦) នេះ​ថា សមយុទ្ធកងទ័ពជើងទឹកដឹកនាំដោយអង្គការ​ណាតូ (NATO) និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍នេះ នៅសមុទ្របាល់ទិក ដោយ​កងកម្លាំងត្រូវ​បានកាត់បន្ថយចំនួន​ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ឧត្តមនាវីទោអាល្លឺម៉ង់ លោក​ Stephan Haisch បាននិយាយថា «ក្នុងអំឡុងពេលនេះ វាគឺ​ជាសញ្ញានៃកម្លាំងរបស់សម្ព័ន្ធមិត្ត ដែលសមយុទ្ធដ៏សំខាន់មួយ កំពុងត្រូវបានធ្វើឡើង ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក ជាមួយនឹងការចូលរួមយ៉ាងទូលំទូលាយរបស់អង្គការ​ណាតូ»។

សមយុទ្ធឈ្មោះ​ BALTOPS ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៤ ខែមិថុនា ដល់ថ្ងៃទី២០ ខែមិថុនា នឹងមាននាវាប្រហែល ២០​គ្រឿង មកពី ១៥ប្រទេស និងបុគ្គលិកប្រហែល ៦.០០០នាក់ ដែលប្រហែលពាក់កណ្តាលនៃទំហំសមយុទ្ធកាលពីឆ្នាំមុន។

យោងតាមមន្ត្រី បាន​ឲ្យ​ដឹង​ថា សមយុទ្ធដែលបានកាត់បន្ថយចំនួន​នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តមាន​ប្រតិបត្តិការដែលកំពុងមាន​ នៅកន្លែងផ្សេងទៀត ក្នុង​នោះ​រួមទាំងការដាក់ពង្រាយ នៅតំបន់​មជ្ឈិមបូព៌ា និងអាកទិកផង​ដែរ។ តែ​យ៉ាងណាក្ដី សមយុទ្ធនេះត្រូវបានគេរំពឹងថា នឹងក្លាយជាសមយុទ្ធកងទ័ពជើងទឹកដ៏ធំបំផុត នៅសមុទ្របាល់ទិក នា​ឆ្នាំនេះ។

សមយុទ្ធ​នេះ​នឹងចាប់ផ្តើមនៅភាគខាងលិចនៃសមុទ្រ​បាល់ទិក មុនពេលផ្លាស់ប្តូរទៅទិសខាងកើត ឆ្ពោះទៅតំបន់ជុំវិញកោះ Gotland របស់ប្រទេស​ស៊ុយអែត។ លោក Haisch បាននិយាយថា ការការពារខ្សែបន្ទាត់ទំនាក់ទំនងតាមសមុទ្រ នៅតែជាបេសកកម្មសំខាន់មួយ ទាំងសម្រាប់ភស្តុភារយោធា និងការដឹកជញ្ជូនពាណិជ្ជកម្ម៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        24
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        31
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm