នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក

2026/06/04 01:39:25 am        57


នាថ្ងៃពុធ (ទី៣ ខែមិថុនា ឆ្នាំ២០២៦)​ នេះ​ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានបង្ហាញគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី ដែលជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស​ដាណឺម៉ាក មានស្ត្រីច្រើន​ជាងបុរស។

បន្ទាប់ពីមាន​នូវ​ការចរចាអស់រយៈពេលជាច្រើនខែ ក្រោយ​ការបោះឆ្នោតមិនមាន​សំឡេង​ភាគច្រើន​ដាច់ខាត​ ក្នុងខែមីនា លោកស្រី Frederiksen ដែលកំពុងកាន់តំណែង បានប្រកាស​កាលពី​ថ្ងៃទី១ ខែមិថុនាថា លោកស្រីបានបង្កើតរដ្ឋាភិបាលសំឡេង​ភាគតិចដែលមាន​ ៤គណបក្ស គឺ​គណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) របស់លោកស្រី គណបក្សប្រជាជនសង្គមនិយម (Socialist People’s Party) គណបក្សកណ្ដាល-ឆ្វេងនិយម Radikale Venstre និងគណបក្សកណ្តាលនិយម Moderates។

ហើយ​នៅថ្ងៃទី៣ ខែមិថុនានេះ​ លោកស្រី Frederiksen បានប្រកាសឈ្មោះរដ្ឋមន្ត្រីថ្មី។ លោកស្រី Frederiksen បានប្រកាសនៅខាងក្រៅសភាដាណឺម៉ាកថា៖ «នេះ​គឺ​ជារដ្ឋាភិបាលដែលមានរដ្ឋមន្ត្រីចំនួន ២១រូប ហើយជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់​ប្រទេស​ដាណឺម៉ាក ឥឡូវនេះមានរដ្ឋមន្ត្រីជា​ស្ត្រីច្រើនជាងរដ្ឋមន្ត្រីជា​បុរស»។

រដ្ឋមន្ត្រីចំនួន ១១រូប ក្នុងចំណោមរដ្ឋមន្ត្រី ២១រូប គឺជាស្ត្រី ហើយគណៈរដ្ឋមន្ត្រី​ថ្មី​នេះ ក៏រួមបញ្ចូលឈ្មោះដែលធ្លាប់ស្គាល់មាន​ក្នុង​រដ្ឋាភិបាលមុនរបស់លោកស្រី Frederiksen ផងដែរ។

គួរបញ្ជាក់​ថា នៅក្នុងការបោះឆ្នោតខែមីនា គណបក្សសង្គម​ប្រជាធិបតេយ្យរបស់លោកស្រី​ Frederiksen ទទួល​បាន​សន្លឹកឆ្នោត​​តិច​​បំផុត ដែល​ជា​លើក​ដំបូង​ចាប់តាំងពីឆ្នាំ១៩០៣ ប៉ុន្តែនៅតែជាគណបក្សធំបំផុតរហូតមកដល់ពេលនេះ ដោយមាន ៣៨អាសនៈ។ តែយ៉ាង​ណាក្ដី ដោយសារ​គណបក្ស​ទាំង ​៤ ​​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ថ្មី​នេះ មាន​​ត្រឹមតែ ៨២អាសនៈ​ ក្នុង​ចំណោម ១៧៩​អាសនៈ ​នៅ​​សភា រដ្ឋាភិបាលនេះ​​នឹង​ត្រូវ​ពឹងលើ​ការ​គាំទ្រ​ពី​គណបក្ស​ដទៃ​ទៀត ​ដើម្បី​អនុម័ត​ច្បាប់៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        5
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm